
ក្រុមប្រដាប់អាវុធនៃក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានផ្សព្វផ្សាយវីដេអូកាលពីថ្ងៃពុធ ដែលបង្ហាញពីអ្នកប្រយុទ្ធកំពុងវាយប្រហារកងទ័ពអ៊ីស្រាអែលវនៅជិតមន្ទីរពេទ្យអាល់ស៊ីហ្វា ក្នុងក្រុងហ្កាហ្សា តំបន់ហ្កាហ្សា។
វីដេអូបានបង្ហាញក្រុមអ្នកប្រយុទ្ធកំពុងកាន់មីស៊ីលតម្រង់ទៅរកកងទ័ពអ៊ីស្រាអែល និងមានការផ្ទុះនៅលើរថក្រោះ១គ្រឿង។
អ្នកសារព័ត៌មានReuters អាចបញ្ជាក់ទីតាំងជាមួយផ្កាយរណប និងរូបភាពឯកសារដែលស៊ីគ្នានឹងទីតាំងនានា និងគ្រោងអគារ។ ប៉ុន្ដែReuters មិនអាចបញ្ជាក់ដោយឯករាជ្យនៅកាលបរិច្ឆេទនៃឃ្លីបវីដេអូដែលគេបានថតនេះទេ។
ការប្រយុទ្ធ បានកើនឡើងនៅប៉ុន្មានថ្ងៃថ្មីៗនេះ នៅផ្នែកខាងជើងនៃតំបន់ហ្កាហ្សាដែលរឹបអូសបានដោយកងទ័ពអ៊ីស្រាអែលនៅពេលចាប់ផ្តើមសង្រ្គាមដែលមានរយៈពេលជិត៦ខែមកនេះ ក្នុងនោះរួមមាន មន្ទីរពេទ្យអាល់ស៊ីហ្វា (Al-Shifa)ជាមន្ទីរពេទ្យដែលធំជាង គេបំផុតក្នុងតំបន់ហ្កាហ្សា ដែលឥឡូវនេះ ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យមួយចំនួនដែលកំពុងបំពេញមុខងា មួយផ្នែកនៅភាគខាងជើង។