នាយកដ្ឋានផ្លូវលំជនបទ ថែទាំខួបផ្លូវចំនួន៤កំណត់បានល្អប្រសើរ សម្រាប់បម្រើប្រយោជន៍សាធារណៈ

2024/03/22 03:31:16 am        83

បាត់ដំបង ៖ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ថែទាំខួបផ្លូវចំនួន៤កំណាត់ ក្រាលកៅស៊ូ DBST បន្ថែមពីលើ នៅក្នុងខេត្ត ចំនួនពីរបានយ៉ាងល្អប្រសើរ សម្រាប់បម្រើប្រយោជន៍សាធារណៈ ជាពិសេសការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រជាពលរដ្ឋនៅ មូលដ្ឋាន។

​ឯកឧត្តម ជា ស៊្រុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៤ នេះ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារថែទាំខួបផ្លូវ សរុបចំនួន ៤ កំណាត់ នៅក្នុង ខេត្តបាត់ដំបង និងខេត្តសៀមរាប ក្នុងនោះសម្រាប់គម្រោងទី១ មានចំនួន២កំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ មាន ប្រវែងសរុបប្រមាណ ៧,២ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ ក្នុងនោះជួសជុលកាយគ្រឹះឡើងវិញប្រវែង ២,២ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិត នៅក្នុងឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។ ចំណែកគម្រោងទី២ មានចំនួន ២កំណាត់ និងក្រាលកៅស៊ូ DBST បន្ថែមពីលើ ដូចគ្នា មានប្រវែងសរុប ១០ គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ ស្ថិតក្នុងឃុំបល្ល័ង្ក និងឃុំសសរស្តម្ភ ស្រុកប្រាសាទបាគង និងស្រុកពួក ខេត្តសៀមរាប។

ទាក់ទងគម្រោងផ្លូវខាងលើនេះ, លោក អ៊ឹង ឌីម៉ង់ អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ, នាយកដ្ឋានផ្លូវលំជនបទបានអនុវត្តការងារនេះភ្លាម ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុង មូលដ្ឋាន បង្ករភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារ ការជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន ការដឹកជញ្ជូនអ្នកជម្ងឹមកកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗនារដូវទឹកឡើង និងបង្ករលក្ខណៈងាយស្រួលដល់សេវាកម្មនានាដូចជា៖ អប់រំ សុខភាព អនាម័យ ព័ត៌មាន សិក្សាធិការជាដើម។ 

ជុំវិញការថែទាំខួបផ្លូវខាងលើនេះ, ឯកឧត្តម ជា ស៊្រុន ឯកភាពទទួលយកលទ្ធផល នៃការអនុវត្តការងាររបស់នាយកដ្ឋានផ្លូវលំជនបទ បញ្ចប់សុពលភាពការងារដោយគុណភាព និងសោភ័ណភាព ដោយរក្សាគុណភាពល្អដដែល ក្នុងនោះផងដែរ ឯកឧត្តមបាន សំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមានតួនាទីទទួលបន្ទុកថែទាំបន្ត ត្រូវសហការណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមក្នុងការថែទាំផ្លូវខាងលើឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ត្រូវមានការយាមកាមយ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យបានគង់វង្សយូរអង្វែង ហើយចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់គ្រប់គ្នា៕


អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm