អាជ្ញាធរខេត្តព្រះវិហារប្រារព្ធទិវាជាតិ ទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍”

2024/03/22 04:57:40 am        196

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ នៅបរិវេណរដ្ឋបាលសាលាក្រុងព្រះវិហារ មានរៀបចំ ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍” ។ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលក្រុង ចៅសង្កាត់ ប្រធានមន្ទីរ អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំង ទាំង៣ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្រោយពីបានស្ដាប់នូវមតិស្វាគមរបស់លោក ប៉ុក ងួន អភិបាលក្រុងរួចមក លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជា មាសបៃតង និងដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈនៃការផ្ដល់ឱកាសការងារធ្វើដោយប្រយោល និងដោយផ្ទាល់។

លោកក៏បានលើកឡើងបន្ថែមថា ទិវាទីក្រុងស្អាតនេះពិតជាមានសារៈសំខាន់ខ្លាំង ណាស់ដើម្បីត្រៀម ខ្លួនជាបេក្ខភាពក្រុងស្អាត សម្រាប់ការប្រឡងប្រណាំងដើម្បីទទួលបានផ្ការរំដួលកើនឡើង។

ទន្ទឹមគ្នានេះដែរអភិបាលរងខេត្តព្រះវិហារ ក៏បានស្នើរដល់រដ្ឋបាលក្រុងស្រុក ឃុំ-សង្កាត់ និង ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្ដរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់អំពី ការគ្រប់គ្រង ការទុកដាក់ និងការវេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវ សម្អាតអនាម័យបរិស្ថានឱ្យ បានស្អាតជាប្រចាំ ដោយធានាឱ្យបាននូវភាពស្អាត និងបៃតង សម្ដៅចូលរួម លើកកម្ពស់ចលនា ទេសចរណ៍ក្នុងស្រុកអោយកាន់តែប្រសើរ។ បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពល -រដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ ពិសេសទុក ដាក់ទៅតាមប្រភេទនៃសំរាមនីមួយៗ ដើម្បីឱ្យទីក្រុងមានសោភ័ណភាពល្អ ស្រស់បំព្រង ខណៈទីក្រុង ស្អាត បរិស្ថានល្អ សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ ជាកត្តាសំខាន់បំផុតសម្រាប់ ទាក់ទាញភ្ញៀវ ទេសចរណ៍ ដោយចាប់ផ្តើមពីខ្លួនយើង ដើម្បីទីក្រុងស្អាត ទេសចរណ៍រុងរឿងនាពេលអនាគត។

លោក សុខ សាន្ដតារ៉ា បានបន្ថែមថា នេះជាការប្រារព្ធទិវាទីក្រុងស្អាតលើកទី១២ ដែលមាន ទិសស្លោកថា “ទីក្រុងស្អាតដើម្បីទេសចរណ៍” ដូចនេះដើម្បីទទួលបានកំណើនទេសចរណ៍ និងមាន ទេសចរណ៍ កមកំសាន្តក្នុងខេត្តរបស់យើង លុះត្រាតែទីក្រុងព្រះវិហារ មានសោភ័ណ្ឌភាព និងបរិស្ថាន ស្អាត។ ក្នុងកិច្ចប្រារពទិវាទីក្រុងស្អាតនេះ បានបែងចែកជា៣គោលដៅរើសសំរាម នៅតាមដងផ្លូវក្នុង ទីក្រុងអោយបានល្អ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm