អាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែល ដោយអំពាវនាវឲ្យមានសេចក្ដីសម្រេចបទឈប់បាញ់នៅហ្កាហ្សា ខណៈបន្តការចរចានៅកាតា

2024/03/22 03:15:17 pm        210

ប្រធានចារកម្មរបស់អ៊ីស្រាអែល គ្រោងធ្វើដំណើរទៅកាន់ប្រទេសកាតានៅថ្ងៃសុក្រសប្ដាហ៍នេះ សម្រាប់ការចរចាបទឈប់បាញ់ ខណៈសហរដ្ឋអាមេរិក មានផែនការដាក់ជូនសេចក្ដីសម្រេចមួយ អំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់ក្នុងតំបន់ហ្កាហ្សា ដើម្បីឲ្យមានការបោះឆ្នោតមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាការបង្កើនសម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួន។

ប្រមុខការទូតអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានីគែរ(Cairo) ប្រទេសអេហ្ស៊ីប ថា លោកជឿថា ការចរចាដែលត្រូវបានសម្របសម្រួលដោយ សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប នៅតែអាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងអ៊ីស្រាអែល។

ការចរចានៅក្នុងប្រទេសកាតា ផ្ដោតលើបទឈប់បាញ់ មានរយៈពេល៦សប្ដាហ៍ដែលនឹងអនុញ្ញាតឲ្យដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល៤០នាក់ ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារប្រទេសអ៊ីស្រាអែល ការបើកផ្លូវឲ្យមានជំនួយបន្ថែមទៀត ចូលទៅក្នុងតំបន់ហ៊ុព័ទ្ធមួយនេះជាទីដែលគ្រោះទុរ្ភិក្សជិតចូលមកដល់ ដោយសារកង្វះអាហារធ្ងន់ធ្ងរ។

ក្រុមមន្ត្រីប៉ាឡេស្ទីន ដែលបានដឹងកិច្ចខិតខំប្រឹងប្រែងការចរចានេះ បានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញថា ក្រុមហាម៉ាស បានបង្ហាញភាពបត់បែន តែអ៊ីស្រាអែលនៅតែបន្តធ្វើឲ្យជាប់គាំង ព្រោះខ្លួនមិនចង់បញ្ចប់ការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា។

ទីក្រុងវ៉ាស៊ីនតោន ដែលតែងតែយកទ្រូងពាំងជាខែលសម្រាប់អ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ បានបង្កើនសម្ពាធកាន់តែខ្លាំងលើសម្ព័ន្ធមិត្តយូរអង្វែងមួយនេះរបស់ខ្លួន ហើយពង្រាងសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ បានក្លាយជាសម្ពាធបន្ថែមទៀតលើអ៊ីស្រាអែលផងដែរស្របពេលមានការថ្កោលទោសជាសកលកើនឡើងចំពោះសង្រ្គាមដែលមានអាយុកាល៥ខែ ដោយសបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង៣ម៉ឺននាក់ នៅហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm