កីឡាការិនី​វាយ​កូន​បាល់ Angelique Kerber ម្នាក់ទៀត​សំរេច​ចិត្ត​មិន​ចូលរួម​ប្រកួត​អូឡាំពិក​នៅ​ជប៉ុន​

2021/07/16 10:18:51 pm        74

​វាយ​កូន​បាល់៖ ​កីឡា​ការិនី​អាល្លឺម៉ង់ Angelique Kerber បាន​ក្លាយ​ជា​កីឡា​ការិនី​វាយ​កូន​បាល់​ម្នាក់​ទៀត​ ដែល​ប្រកាស​ខ្លួន​មិន​ចូលរួម​ការប្រកួត​អូឡាំពិក​រដូវ​ក្តៅ ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ កីឡា​ការិនី​វ័យ ៣៣​ឆ្នាំ​អាល្លឺម៉ង់​រូប​នេះ​បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ថា នាង​ត្រូវការ​សម្រាកបន្ទាប់ពី​តានតឹង និង​ហត់នឿយ​ច្រើន​សប្តាហ៍​ជាប់​គ្នា​មក​ហើយ​។

​​Angelique Kerber បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam, Wimbledon សប្តាហ៍​មុន​តែ​ចាញ់​កីឡា​ការិនី​លេខ ១ ពិភពលោក​អូស្ត្រាលី Ashleigh Barty​។ ​ការ​ដក​ខ្លួន​របស់ Kerber បន្ទាប់​ពីមុន​នេះ​ដែរ​កីឡា​ការិនី​អង់គ្លេស Johanna Konta និង​កីឡាករ​អង់គ្លេស Dan Evans សុទ្ធតែ​បាន​ប្រកាស​ដក​ខ្លួន ខណៈ​កីឡាករ​ជើងឯក Grand Slam ២០លើក Roger Federer បាន​ប្រកាស​មិន​ចូល​រួម​ផង​ដែរ​។​ ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ នឹង​ចាប់ផ្ដើម​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​នេះ ខណៈ​វិញ្ញាសា​វាយ​កូន​បាល់​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        334
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        418

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm