លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង១ម៉ឺន១ពាន់នាក់ បានបន្តទៅទស្សនាថ្ងៃរះចាំកំពូលប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងនោះមភ្ញៀវទេសចរអន្ដរជាតិជាង ២៦០០នាក់ និងអ្នកទេសចរជាតិ ក៏ដូចប្រជាពលរដ្ឋនៅក្នុងខេត្ដសៀមរាប មានចំនួនជាង៨៧០០នាក់។





