គណៈកម្មការទី៣រដ្ឋសភា ជំរុញឲ្យអាជ្ញាធរខេត្តបាត់ដំបង គិតគូរពីការអភិវឌ្ឍ ពង្រឹងសហគមន៍ និងបង្កើត​ការបណ្ដុះបណ្ដាលវិស័យកសិកម្ម

2024/03/22 10:42:42 am        158

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខា​ប្រមាញ់​នេសាទ អភិវឌ្ឍន៍ ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) បានមានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមានអំណោយផលដល់វិស័យកសិកម្ម ដែល​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានភាពសម្បូរ សប្បាយ តាមរយៈការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដូច្នេះ​អាជ្ញាធរ​ខេត្ត​ត្រូវគិតគូរពីការអភិវឌ្ឍ ការពង្រឹងសហគមន៍ បង្កើតការ​បណ្ដុះ​បណ្ដាល​ជំនាញ​កសិកម្ម​ដល់​ប្រជាពលរដ្ឋ ម្យ៉ាងទៀតខេត្តមួយនេះ ជាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលមាន​ភាព​ងាយ​ស្រួល​ក្នុងការទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​នាំ​កសិផល​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំសមាជិក សមាជិកា​គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងតំណាងមកពីក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​​ទទួលបន្ទុករបស់គណៈកម្មការ ជួបប្រជុំ និងពិភាក្សាការងារជាមួយឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រម​ទាំង​ម​ន្ទី​រពាក់ព័ន្ធក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៣ នៅក្នុង​សាល​ប្រជុំ​សាលា​ខេត្ត​បាត់ដំបង នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានធ្វើការកត់សម្គាល់ឃើញថា ខេត្ត​បាត់​ដំបង ជាខេត្តមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងបានស្នើ​សុំ​ឲ្យ​រដ្ឋបាល​ខេត្ត​បន្ត​ថែ​រក្សា​តម្លៃ​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​នេះ​ឱ្យ​បាន​ល្អ​ជា​បន្ត​ទៀត​ព្រោះវា​ជាវិស័យ​សាធារណៈ​ដ៏​មាន​សារៈ​សំខាន់​។

ឯកឧត្តម សុខ លូ ក្នុងនាមរដ្ឋបាលខេត្តបានរាយការណ៍ជូនគណៈប្រតិភូគណ:កម្មការទី៣ អំពី​សភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែល​រដ្ឋ​បាល​ខេត្ត​សម្រេច​បានកន្លងមក។ ឯកឧត្ដម ក៏បានជម្រាបជូនអំពីផែនការទិសដៅ ត្រូវអនុវត្តបន្ត​នូវ​កម្ម​វិធី​នយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែល​ជាកា​រងារអាទិភាពនោះគឺវិស័យកសិកម្ម និងធនធានទឹក ដែលរដ្ឋបាល​ខេត្ត​អនុវត្តន៍​ឱ្យ​មាន​ប្រសិទ្ធភាព លើកកំពស់ ខឿនការពារជាតិ ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ពិសេសកា​រ​អភិវឌ្ឍ​តាមព្រំដែន ពង្រឹងនិងវិនិយោគនៅតំបន់ច្រកព្រំដែន ស្របតាម​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋាភិបាល ក្នុងការលើកកំពស់វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយកៀង​គរ​ក្រុម​ហ៊ុន​វិនិយោគ​នានាមកវិនិយោគក្នុងខេត្ត ដើម្បីរួមចំណែក​កាត់​បន្ថយ​ការ​ធ្វើចំណាក​ស្រុក និង​លើក​កម្ពស់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពិសេសតាមរយៈទិសដៅជាយុទ្ធសាស្រ្ត និងផែន​ការ​សកម្មភាព​ជា​អាទិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងធ្វើឲ្យវិស័យកសិកម្ម និងធនធានទឹក ដើរ​តួនាទី​កាន់​តែ​សំខាន់ ថែមទៀត ក្នុងដំណើរការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានរាយការណ៍លំអិតអំពីលទ្ធផល និ​ង​សមិទ្ធផលសំខាន់ៗពាក់ព័ន្ធលើវិស័យរបស់គណៈកម្មការទី៣នៃរដ្ឋសភា។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំប្រឹ​ង​ប្រែង​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​គ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែ​ល​បាន​សហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និង​ធនធាន យកចិត្តទុកដាក់បំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវខ្ពស់ រហូតឈានទៅ​សម្រេច​បាន​នូវ​សមិទ្ធផល​នានា​ជា​ច្រើន​ជូន​ប្រជា​ពលរដ្ឋ​​ទូទាំង​ខេត្តបាត់ដំបង។

ចំពោះសំណូមពរ និងបញ្ហាប្រឈមនានាដែលខេត្តបានលើកឡើង គណៈកម្មការទី៣ នៃរដ្ឋសភា នឹង​ធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ទ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am