ប្រធានក្រុមប្រឹក្សាអឺរ៉ុប៖ ទ្រព្យរុស្ស៊ីដែលត្រូវបានបង្កក យើងប្តេជ្ញាថានឹងចាត់វិធានការឱ្យបានឆាប់

2024/03/22 05:43:01 pm        110

មេដឹកនាំសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប អាចប្រើប្រាស់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកដើម្បីជួយអ៊ុយក្រែន ក្នុងរយៈពេលពីរបីខែ ក្រោមផែនការដែលរួមមានការទិញអាវុធសម្រាប់ទីក្រុងគីវ។ មេដឹកនាំប្រទេសជាសមាជិកទាំង ២៧ របស់ប្លុកនេះ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ដើម្បីឆ្ពោះទៅមុខជាមួយនឹងការងារលើផែនការ ដែលបានបង្ហាញក្នុងសប្តាហ៍នេះដោយស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «យើងប្តេជ្ញាថានឹងមានចំណាត់ការឲ្យបានឆាប់រហ័ស» ។

បំណងរបស់មេដឹកនាំសម្រាប់ភាពបន្ទាន់ បង្ហាញពីការបង្កើនការព្រមានអំពីសង្រ្គាមនៅអ៊ុយក្រែន ដោយកងកម្លាំងអ៊ុយក្រែនចង់បានគ្រាប់រំសេវយ៉ាងខ្លាំងសម្រាប់ទីក្រុងគីវ ដែលបានតស៊ូទប់ទល់ជាមួយកងទ័ពរុស្ស៊ី ព្រមទាំងចង់បានកញ្ចប់ជំនួយយោធាចំនួន ៦០ពាន់លានដុល្លារដែលបានជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ជំនួយ ១ ពាន់លានអឺរ៉ូដំបូង (១,០៩ ពាន់លានដុល្លារ) ពីផែនការនេះអាចត្រូវបានបញ្ចេញនៅដើមខែ ថ្ងៃទី ១ ខែ កក្កដា។

គណៈកម្មាការ បានស្នើឱ្យផ្ទេរប្រាក់ ៩០ភាគរយ ពីទ្រព្យរបស់រុស្ស៊ីដែលត្រូវបានបង្កក ចូលទៅមូលនិធិ គ្រប់គ្រងដោយសហភាពអឺរ៉ុប ដែលប្រើសម្រាប់ផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់ទីក្រុងគីវ។ ១០ភាគរយផ្សេងទៀតនឹងដាក់ចូលទៅក្នុងជំនួយថវិកាសម្រាប់ទីក្រុងគីវ។ គណៈកម្មាការ បានប៉ាន់ប្រមាណថា ប្រាក់លើទ្រព្យសកម្ម មូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីផ្សេងៗ អាចស្ថិតនៅចន្លោះពី ២,៥ ពាន់លានអឺរ៉ូ (២,៧៣ ពាន់លានដុល្លារ) និង៣ ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ។

លោកស្រី Von der Leyen បាននិយាយថា គណៈកម្មការអឺរ៉ុប បានរៀបចំសំណើរដើម្បីបង្កើនពន្ធលើការនាំចូលគ្រាប់ធញ្ញជាតិ គ្រាប់ពូជ និងផលិតផលជាច្រើនទៀតដែលមកពីរុស្ស៊ី និងប្រទេសបេឡារុស ហើយមានហេតុផលល្អមួយចំនួនសម្រាប់បង្កើតសំណើនេះ។ គោលដៅគឺ ដើម្បីការពារគ្រាប់ធញ្ញជាតិរុស្ស៊ី ពីការធ្វើឲ្យមានអស្ថិរភាពទីផ្សារនៅសហភាពអឺរ៉ុបសម្រាប់ផលិតផលទាំងនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm