មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប បានប្រកាសរកឃើញករណីវិជ្ជមានដំបូងក្នុងមន្ទីរពេទ្យ។ ការរកឃើញករណីវិជ្ជមានជំងឺកូវីត១៩ ជាលើកដំបូងនៅក្នុងមន្ទីរពេទ្យនេះ ធ្វើឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ។
ចំពោះមុខនេះមន្ទីរពេទ្យកំពុងជួបបញ្ហាខ្វះឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩ (COVID-19 Ward) ដាច់ដោយឡែក។
ជាមួយគ្នានេះមន្ទីរពេេទ្យក៏បានអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភនូវការខ្វះខាតខាងលើនេះតាមសទ្ធាផងដែរ៕
