កម្ពុជា-ថៃ សន្យារួមគ្នាសំអាតមីន ដោះស្រាយការបំពុលផ្សែងឆ្លងដែន ទបស្កាត់ការជួញដូរ អាវុធខុសច្បាប់

2024/03/22 08:55:12 pm        178

ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិថៃ បានសន្យាធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការបោសសំអាតមីននៅតាមព្រំដែន ក៏ដូចជាការបំពុលផ្សែងឆ្លងដែន ទប់ស្កាត់​ការ​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់ និងកិច្ចការងារមួយចំនួនទៀត ។

យោងតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៦ នៅ​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិកម្ពុជា និងឯកឧត្តម Sutin KLUNGSANG រដ្ឋមន្ត្រីក្រសួងការពារជាតិ ថៃ គឺ​អនុ​លោមតាម​កិច្ចព្រមព្រៀងស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែនរវាងកម្ពុជា-ថៃ មាន​គោល​បំណង​ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន ក៏​ដូច​ជា​ពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធ និងអង្គភាព រក្សាសន្តិសុខនៃប្រទេសទាំងពីរ ។

កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរៀបចំកិច្ចប្រជុំ GBC លើកទី១៦ ដែលផ្តល់​ការ​ណែនាំ និងទិសដៅបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែល​មាន​ស្រាប់​រវាង​កង​កម្លាំង​ប្រដាប់​អាវុធទាំងពីរលើគ្រប់កម្រិត ដើម្បីបង្កើនសន្តិភាព ស្ថិរភាព និងសន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន និងស្វាគមន៍ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន។

ភាគីទាំងពីរ បានពិនិត្យ លទ្ធផលនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗ ដែល​ប្រគល់​ភារកិច្ច​ដោយ​កិច្ចប្រជុំ GBC លើកទី១៥ ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក នៃប្រទេសថៃ នា​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដូចជាកិច្ចសហប្រតិបត្តិការ លើការឆ្លងព្រំដែន បញ្ហាការងារ ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ និងបង្ក្រាបគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងយោធាកម្ពុជា និង​អង្គភាពសន្តិសុខថៃនៅតាមតំបន់ព្រំដែន កសិកម្ម សុខភាពសាធារណៈ ការអភិវឌ្ឍន៍ គុណ​ភាព​ជីវិត ការអប់រំ សាសនា និងវប្បធម៌ ។

កិច្ចប្រជុំបានទទួលស្គាល់ថា ភាគីទាំងពីរបានអនុវត្តនូវតួនាទី ភារកិច្ចនៅតាមតំបន់ព្រំដែន ស្រប​តាម​ការ​ណែនាំ និងវិធានការបានកំណត់ឯកភាពក្នុងកិច្ចប្រជុំលើកទី១៥ ហើយ​បាន​ឯកភាព​ជំរុញ​ឱ្យ​ភាគីទាំងពីរ បន្តការងាររក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន ស្រប​តាម​ការ​ណែនាំ និងវិធានការបានកំណត់ឯកភាពក្នុងកំណត់ហេតុកិច្ចប្រជុំលើកទី១៦ លើគ្រប់វិស័យ ។

កិច្ចប្រជុំលើកទី១៦នេះ ក៏បានពិចារណាលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និង​ការ​បន្ត​ទិស​ដៅ​អនុវត្តការងាររួមគ្នា ក៏ដូច​ជា​បំពេញ​បន្ថែម​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ដោះមីន​នៅ​តាម​តំបន់​ព្រំដែន ការដោះស្រាយបញ្ហាបំពុលផ្សែងឆ្លងដែន ការរត់ពន្ធអាវុធ និងបញ្ហា Call Center ហើយ​បាន​ឯក​ភាពរក្សា និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យ​សន្តិសុខ​តាម​ព្រំដែន​គ្រប់​កម្រិត​ជា​ប្រចាំ ដើម្បីធានាបាននូវសន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន ដែលជា​កត្តា​សំខាន់​បំផុត​សម្រាប់​ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា កិច្ច​ប្រជុំ​នេះ​បាន​រួម​គ្នា​ដោះ​ស្រាយ​នូវ​កិច្ច​ការ​ដែល​នៅសេសសល់ ដើម្បីជំរុញ ពង្រឹងភាពជាអ្នកជិតខាងល្អ និងកិច្ចសហ​ប្រតិបត្តិការ​វិស័យ​យោធា នៃកងទ័ពរវាងប្រទេសទាំង២ ក្នុងស្មារតីពង្រឹងភាពជាដៃគូសន្តិភាព វិបុល​ភាព​នៅ​តាម​តំបន់​ព្រំដែន ដើម្បីប្រែក្លាយតំបន់នោះ ទៅជាព្រំដែនសន្តិភាពយូរអង្វែង និងការអភិវឌ្ឍ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm