ឯកឧត្តម ហ៊ុន ម៉ាណែត កំណត់យកអតីតសាលាខេត្តកោះកុងចាស់ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរខ្លាំង

2021/07/17 12:13:33 am        884

កោះកុង ៖ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ​ សម្រេចកំណត់យកទីតាំងអតីតអគាររដ្ឋបាលខេត្តកោះកុងចាស់ ធ្វើជាអគារសម្រាប់សង្រ្គោះព្យាបាលបន្ទាន់ចំពោះអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរ។

បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បាន​បញ្ជាក់ថា យោងតាម​ការចាំបាច់ចំពោះមុខលើការងារប្រយុទ្ធនឹងជំងឺកូវីដ ឯកឧត្តម ហ៊ុន ម៉ាណែត បានជំរុញឱ្យ​ក្រុមការ​ងារ​ជំនាញកែលម្អបន្ថែមលើស្ថានភាពអគារដែលមានស្រេច ដោយបន្ថែមគ្រែសំរាកចំនួន៤០គ្រែ ក្រុមគ្រូពេទ្យចំនួន៣៦នាក់ ម៉ាស៊ីនផលិតអុកស៊ីសែន និងបំពាក់គ្រឿងសម្ភារៈវេជ្ជសាស្រ្ត​ទំនើបៗ​ជាច្រើនទៀត។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា នេះជាការគិតគូរយកចិត្តទុកដាក់ដ៏ល្អប្រពៃបំផុតរបស់ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ដែលបានជួយ​ជ្រុំជ្រែក​ប្រែក្លាយអគារដ្ឋបាលខេត្តចាស់ទៅជាមន្ទីរពេទ្យ ខណៈសព្វថ្ងៃពិតជាមានតម្រូវការចាំបាច់បំផុត។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ ក្រុងស្រុកដល់​ប្រឹង​ប្រែង​យកចិត្តទុកដាក់ខ្ពស់លើត្រៀមនូវអគាព្យាបាល ​ស្វែងរកអ្នកពាក់ព័ន្ធកូវីដផ្ទាល់ ឬ​ប្រយោល ដោយ​បញ្ជូន​មកចត្តាឡីស័ក ក៏ដូចជាព្យាបាលជាដើម។

ទន្ទឹមនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បន្តពង្រីកចំនួន​គ្រែ​សម្រាកព្យាបាលឱ្យបានដល់៣៥០០គ្រែបន្ថែម ​ដើម្បីត្រៀមតបឆ្លើយទៅ នឹងការទប់ស្កាត់ និង​ព្យាបាលអ្នកជំងឺកូវីដទាន់ពេលវេលា។ ព្រោះអ្វីដែលគ្រប់គ្រងព្យាបាលបាន គឺព្យាបាលនៅមណ្ឌល​ដែល​បានរៀបចំទុក ពុំទាន់​អនុញ្ញាត​ឱ្យមានការព្យាបាលនៅតាមផ្ទះឡើង​សម្រាប់មូលដ្ឋាន​ខេត្តកោះកុង។

គិតមកដល់ម៉ោងនេះ ឯកឧត្តម ប៊ុន លើត ឯឧត្តម យន្ត មីន ជារដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំមូលនិធិឆ្មាបាត់ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានរៀបចំជាអគារព្យាបាលអ្នក​ជំងឺកូវីដ​​ស្រាលបាន២អគារធំៗស្មើនឹង២៥០០គ្រែរួចរាល់ហើយ នៅក្នុងក្រុងខេមរភូមិន្ទ ពោលគឺតែរកស្វែងអ្នកជំងឺមកព្យាបាលប៉ុណ្ណោះ៕

អត្ថបទ ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm