រុស្ស៊ីកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមពេញទំហឹងជាមួយណាតូដែលនឹងកើតឡើងឆាប់ជាងការគិតពីដំបូង

2024/03/22 11:09:38 pm        71

វិទ្យាស្ថានដើម្បីសិក្សាអំពីសង្គ្រាម (ISW) បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន ផ្តោតលើការធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីរស់ឡើងវិញ មិនមែនគ្រាន់តែជាការផ្តល់មូលនិធិសម្រាប់សង្គ្រាមទៅលើប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ។

វិទ្យាស្ថាន ISW បានសរសេរនៅក្នុងរបាយការណ៍ការពីថ្ងៃទី២០ ខែមីនារបស់ខ្លួនថា៖«ទិន្នន័យហិរញ្ញវត្ថុ សេដ្ឋកិច្ច និងយោធារបស់រុស្ស៊ីមួយចំនួនបង្ហាញថា    រុស្ស៊ី កំពុងរៀបចំសម្រាប់ជម្លោះទ្រង់ទ្រាយធំជាមួយអង្គការណាតូ មិនមែនក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែទំនងជានៅលើពេលវេលាខ្លីជាងអ្វីដែលអ្នកវិភាគលោកខាងលិចមួយចំនួន បានលើកឡើងពីដំបូង»។

វិទ្យាស្ថាននេះ បានលើកឡើងពីកិច្ចប្រជុំដែលលោកពូទីន បានធ្វើឡើងជាមួយសភារបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ។ កិច្ចប្រជុំនោះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះ បានអះអាងពីជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិទី៥របស់ខ្លួនកាលពីថ្ងៃ     អាទិត្យ។

ក្នុងជំនួបនោះ លោកពូទីន បានពិភាក្សាអំពីវិស័យមួយចំនួនដែលលោកចង់ផ្តោត ក្នុងអាណត្តិប្រធានាធិបតីទី៥របស់ខ្លួន។ អ្វីដែលសំខាន់បំផុតនោះ លោកពូទីន បានប្រាប់សមាជិកសភាគឺអំពី «ការជួយសង្គ្រោះមនុស្ស» និង «ការជួយគ្រួសាររបស់ពួកគេ»។

លោកពូទីន បាននិយាយកាលពីថ្ងៃអង្គារថា៖«ជាការពិតណាស់ អ្វីៗទាំងអស់នេះ អាចធ្វើបាន គឺតែនៅតែផ្អែកលើមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចដដែល។«នេះគឺជាបញ្ហាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង ហើយបញ្ហាទាំងអស់នៃអធិបតេយ្យភាពបច្ចេកវិទ្យា និងការអភិវឌ្ឍសង្គម ត្រូវតែដោះស្រាយជាចាំបាច់។

លោកពូទីន ក៏បាននិយាយសំដៅឥស្សរជនដែលមានទ្រព្យសម្បត្តិច្រើនរបស់ប្រទេសនេះផងដែរ ដោយជំរុញឲ្យសមាជិកសភាមិនត្រូវគិតពី«ផលប្រយោជន៍ក្រុម ឬគណបក្ស»ទេ។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm