
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយបង្ហើបថា ជំនួបកំពូលជប៉ុន-អាមេរិក នៅខែក្រោយនឹងពិភាក្សាអំពីកិច្ចសហការផ្នែកបច្ចេកវិទ្យា រវាងប្រទេសជប៉ុន និង AUKUS ដែលជាក្របខ័ណ្ឌសន្តិសុខរបស់ប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Kurt Campbell បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ទំនងជានឹងពិភាក្សាអំពីប្រធានបទនេះ នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
ភាពជាដៃគូត្រីភាគី AUKUS បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០២១ ដើម្បីប្រឈមមុខទៅនឹងការកើនឡើង សកម្មភាពដែនសមុទ្ររបស់ប្រទេសចិន។ បច្ចុប្បន្ន AUKUS មានសសរស្តម្ភពីរ។ មួយគឺការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរទៅកាន់ប្រទេសអូស្ត្រាលី ហើយមួយទៀតគឺកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មឈានមុខ។
លោក Campbell បាននិយាយថា លោកយល់ពីជំហររបស់ប្រទេសជប៉ុន លើការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ នៅក្នុងតំបន់សន្តិសុខ។ លោក និយាយថា សសរស្តម្ភទីពីររបស់ AUKUS អាចនឹងស្ថិតនៅក្នុងរបៀបវារៈនៅក្នុងជំនួបកំពូល ដោយនិយាយថា លោក Biden និងលោក Kishida អាចផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិស្វកម្មមនុស្សយន្តឬ Robot និងបច្ចេកវិទ្យាអ៊ីនធឺណិត។
រដ្ឋបាលសហរដ្ឋអាមេរិក មានភាពវិជ្ជមានចំពោះការចូលរួមដ៏មានសក្តានុពលរបស់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក និងដៃគូផ្សេងទៀត ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាក្រោមប្រទេស AUKUS ។ លោក Campbell បានសម្តែងក្តីសង្ឃឹមសម្រាប់ការចូលរួមរបស់ប្រទេសជប៉ុន ដោយបាននិយាយថា មានវិស័យយ៉ាងច្បាស់លាស់ដែលទីក្រុងតូក្យូ អាចនាំមកនូវសមត្ថភាពដ៏សំខាន់ដើម្បីទទួលសន្តិសុខសន្តិសុខ និងការស្វែងរកបច្ចេកវិទ្យា ដែលជំរុញគោលដៅរួមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។