បុរាណវត្ថុកសាងនៅអំឡុងសតវត្សរ៍ទី១០ នឹងត្រូវអាមេរិកបញ្ជូនមកកម្ពុជាវិញនាពេលខាងមុខ

2021/07/16 06:21:14 pm        625

ភ្នំពេញ៖ ព្រះស្កន្ទគង់លើក្ងោក ដែលជាបុរាណវត្ថុរបស់កម្ពុជា នឹងត្រូវរដ្ឋាភិបាលអាមេរិកបញ្ជូនមកឱ្យកម្ពុជា វិញនៅពេលឆាប់​ៗ​ខាង​មុខ​នេះ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈចេញនៅថ្ងៃទី១៦ ខែកក្កដា។

ប្រភពដដែលបានឱ្យដឹងទៀតថា ចម្លាក់ដែលកសាងឡើងនៅអំឡុងសតវត្សរ៍ទី១០ នេះ ត្រូវ​បានមន្ត្រី ជំនាញ​អាម៉េ​រិ​ក​រឹបអូស​ពី​ពលរដ្ឋ​ខ្លួន​នៅ​សង្កាត់​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ញូ​វ​យ៉​ក។

លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ​បានលើក​ឡើងនៅ​ក្នុង​សេចក្តីប្រ កាសព័ត៌មាននោះ​ថា វត្ថុ​បុរាណ​ដ៏ពិសិដ្ឋនេះ ​ត្រូវ​បាន​យក​ចេញពី​ប្រាសាទក្រចាប់ ​ដែល​ជា​ប្រាសាទ​មួយស្ថិតនៅ​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​នៅអំឡុង​សតវត្សរ៍​ទី​១០ ក្រោយគ្រិស្តសករាជ។ ចម្លាក់​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​នេះ គឺជា​គំរូ​នៃ​ភាព​ច្នៃប្រឌិត​ដ៏​គួរឱ្យ​ស្ញប់​ស្ញែ​ង​​របស់​បុព្វបុរស​ខ្មែរ។ ព្រះ​ស្កន្ទ គឺជាទេព​នៃ​សង្គ្រាម​របស់​សាសនា​​​ហិណ្ឌូ ដែល​កម្រឃើញ​មាន​នៅ​ក្នុង​ទម្រង់សិល្បៈ​ចម្លាក់ខ្មែរ ប៉ុន្តែ​​ត្រូវ​បាន​បង្ហាញ​រូបរាង​យ៉ាង​លេចធ្លោ​នៅ​ប្រាសាទក្រចាប់។

លោកជំទាវរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ការ​វិល​ត្រលប់​មក​វិញ​នៃ​រូបចម្លាក់​នេះ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ស្វែងរក និង​នាំ​យក​មក​វិញ​នូវ​ព្រលឹង​របស់​បុព្វបុរស​យើង​ដែល​បាន​ចាក​ចេញពី​មាតុភូមិ​កំណើត​អស់​រយៈពេលជា​ច្រើន​ឆ្នាំ​កន្លង​មក​ក្នុង​អំឡុង​សម័យ​សង្គ្រាម។

លោក​​ជំទាវ​បន្ត​ថា ​យើងខ្ញុំ​មាន​ក្តី​រំភើប​ឥត​ឧបមា​នៅ​ពេល​ដែល​យើង​អាច​ទទួល​បាន​មក​វិញ នូវ​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ជា​ច្រើន ​ដែ ល​​ត្រូវ​បាន​នាំ​ចេញ​ដោយ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​ ក្នុងនោះមានដូចជា ចម្លាក់​ព្រះ​ឥសូរ និង​ព្រះ​ស្កន្ទ ដែល​នឹង​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ បដិមាអង្គនេះ ត្រូវអ្នកជំនាញ​ជឿជា ក់​ថា បាន​យក​ចេញពី​កន្លែង​តែ​មួយ​ជាមួយនឹង​ចម្លាក់​ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក ​នៅ​ក្នុង​តួ​ប៉ម​កណ្តាល​នៃ​ប្រាសាទក្រចាប់។

លោកជំទាវរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសប្រកបដោយភាព​ឈ្លាសវៃ និង​នយោបាយ​ឈ្នះ​-ឈ្នះ​របស់សម្តេច ដែល​បាន​នាំមក​នូវ​សន្តិភាពសម្រាប់​ប្រទេស​កម្ពុជា ដោយ​ផ្ដល់ឱកាសដល់​ការវិល​ត្រលប់មកវិញ នៃ​ព្រលឹង​បុព្វបុរស​ខ្មែរ ដែល​បាន​រសាត់​ចាក​ឆ្ងាយ ពី​មាតុ​ភូមិកំណើតអស់​ជាច្រើន​ឆ្នាំ​មកហើយ នា​សម័យ​សង្គ្រាម​។ លោកជំទាវ ក៏បាន​ថ្លែង​នូវ​អំណរគុណយ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ ដោយស្មោះ​ដល់ការិយាល័យរដ្ឋអាជ្ញា​សហរដ្ឋអាមេរិក, ការិយាល័យស៊ើបអង្កេត​សន្តិសុខមាតុភូមិ​សហរដ្ឋអាមេរិក និង​ស្ថាប័ន​ពាក់ព័ន្ធទាំងក្នុង និង​ក្រៅប្រទេស ជាពិសេសស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រុមការងារ​របស់​ក្រសួង និង​ចំពោះឯកឧត្ដម សុខ ពុទ្ធិ​វុ​ធ ដែល​បានផ្តល់​ការឧបត្ថម្ភគាំទ្រ​ដល់​ការធ្វើ​កំណាយនៅ​ប្រាសាទក្រចាប់​។​

​លោកជំទាវ ​ក៏បាន​ថ្លែងនូវការកោតសរសើរជាពិសេស​ដល់​លោក Bradley J. Gordon ស្ថាបនិកនៃ​ក្រុមហ៊ុន Edenbridge Asia និង​លោក Steve Heimberg មកពី​ក្រុមហ៊ុន Helmberg Barr LLP ដែលលោក​ទាំងពីរបាន​ចំណាយ​ពេលវេលាដ៏​មានតម្លៃអស់​រយៈពេលជាច្រើន​ឆ្នាំ សហការ​ជាមួយមន្ត្រី​របស់​យើង ក្នុង​កិច្ចចរចា​នាំយក​សម្បត្តិ​វប្បធម៌​ខ្មែរត្រលប់មកវិញ និង​បានសហការយ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ​កម្ពុ​ជា រហូត​រកឃើញនូវ​រតនសម្បត្តិ​ខ្មែរជាច្រើន និង​កំណត់​បាននូវ​ទីតាំង​ដើម​នៃចម្លាក់​ព្រះ​ឥសូរ និងចម្លាក់ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក នៅក្នុង​ប្រាសាទក្រចាប់​នេះ​។​

លោកជំទាវរដ្ឋមន្ត្រីបន្ថែមថា យើង​ពិត​ជាមាន​មោទនភាព​ចំពោះ​កិច្ចសហការរវាង​រដ្ឋាភិបាលនៃ​ប្រទេ ស​យើង​ទាំងពីរ ក្នុងការ​ចូលរួម​ការ​ពារ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ ដើម្បី​ជា​ឧ​ត្ត​មប្រយោជន៍សម្រាប់​មនុស្ស ជាតិ​ទូទៅ ជាពិសេស​ដល់​កូន​ខ្មែរជំនាន់​ក្រោយ ដែល​ពួកគេ​នឹង​មាន​ឱកាសក្នុងការ​សិក្សា​ស្វែងយល់អំ ពី​គុណ​តម្លៃនៃ​រតនសម្បត្តិ​ទាំងនេះ ដែលជា​អត្តសញ្ញាណ​វប្បធម៌ដ៏​ខ្ពង់ខ្ពស់​របស់​ជាតិ និង​បុព្វបុរស​ខ្លួន៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am