កម្ពុជា និងស្ថានទូតបារាំងបានរៀបចំទិវាអន្តរជាតិហ្វ្រង់កូហ្វូនី

2024/03/22 11:55:03 pm        20

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែមីនានេះ បានប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា។ 

​ទិវានេះមានការចូលរួមដោយផ្ទាល់ពី ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម JACQUES Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ក៏មានការចូលរួមពី ទីភ្នាក់ងារឧត្ដមសិក្សានៃក្រុម ប្រទេសនិយាយភាសាបារាំង (AUF) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងមានការចូលរួម ពីភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ អង្គទូត មន្ត្រីរាជការ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស ផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើង ពីគុណតម្លៃនៃភាសាបារាំង ដែលផ្សារភ្ជាប់ជាមួយចំណេះដឹងវប្បធម៌ដ៏សម្បូរណ៍បែប នាំមកនូវគំនិតច្នៃប្រឌិតការបង្កើតថ្មីដល់សិស្សនិស្សិតកម្ពុជា។ ពិសេសគឺចូលរួមលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាពសម្រាប់យុវជន តាមរយៈការប្រើប្រាស់ភាសាបារាំង ក្នុងបរិបទនៃទីផ្សារការងារ ដែលកាន់តែមានភាពប្រកួតប្រជែងទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្ដមលើកឡើងដែរថា ការចេះភាសាបរទេសតែមួយភាសាមិនគ្រប់គ្រាន់នោះទេសម្រាប់យុគសម័យដែលពោរពេញដោយការប្រកួតប្រជែងនេះ។ ការចេះភាសាបរទេសមួយបន្ថែមទៀត នឹងនាំមកនូវឱកាសមួយបន្ថែមទៀត ក្នុងបុព្វហេតុនេះដែរ ចំពោះអ្នកសិក្សាដែលចេះភាសាបារាំងនឹងបង្កើនឱកាសចាប់យកការងារពាក់ព័ន្ធនឹងភាសាបារាំង ក៏ដូចជាទទួលបានអាហារូបករណ៍នៅបរទេស ដូចជា៖ អាហារូបករណ៍រដ្ឋាភិបាលបារាំង កម្មវិធីអាហារូបករណ៍ Eiffel អាហារូបករណ៍ ERASMUS និងកម្មវិធីអាហារូបករណ៍ហ្វ្រង់កូហ្វីនីរបស់ប្រទេសកាណាដាជាដើម។

ឆ្នាំ២០២៤នេះជាខួបលើកទី៥៤ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បណ្ដាប្រទេសជាសមាជិកប្រារព្ធទិវានេះ ក្រោមប្រធានបទ “បង្កើតថ្មី លើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព តាមរយៈភាសាបារាំង ” ។ ឆ្លើយតបនឹងប្រធានបទប្រចាំឆ្នាំ២០២៤ គ្រឹះស្ថានសិក្សា បង្រៀន និងរៀនភាសាបារាំងនានា បានចូលរួមអបអរសាទរទិវានេះ តាមរយៈការសម្ដែងទស្សនីយភាព របាំប្រពៃណី របាំប្រជាប្រិយ ចម្រៀងសម័យ ការបង្ហាញស្នាដៃបង្កើតថ្មី ការប្រកួតវោហារកោសល្យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

សូមជម្រាបថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើង នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៧០ ក្រោមកិច្ចផ្ដួចផ្ដើមរបស់ស្ថាបនិកនៃអង្គការនេះ រួមមាន ឯកឧត្តម ឡេអូប៉ូល សេដាសង់ហ្គ័រ អតីតប្រធានាធិបតី នៃប្រទេសសេណេហ្គាល់ ឯកឧត្តម អាប៊ីប បួហ្គីបា អតីតប្រធានាធិបតីនៃប្រទេសទុយនីស៊ី ឯកឧត្តម អាមានី ឌីយ៉ូរី អតីតប្រធានាធិបតីនៃប្រទេសនីហ្សេ និងព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។ នៅក្នុងឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការអន្តរជាតិនេះ៕

អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm