
នៅរាត្រីខែភ្លឺក្នុងជម្រៅទឹកសមុទ្រ ៣ម៉ែត្រជិតតំបន់ឆ្នេរប្រទេសថៃ ក្រុមអ្នកមុជទឹកបានមើលឃើញពងផ្កាថ្មពណ៌ផ្កាឈូករាប់ពាន់លានពងចេញពីបាតមហាសមុទ្រ ។
ពងទាំងនេះ គឺជាមេជីវិតឈ្មោល និងពងចេញពីផ្កាថ្ម គឺជាផ្នែកមួយនៃវដ្តពងដែលក្រុមអ្នកវិទ្យាសាស្រ្តថៃ និយាយថា ពួកយើងចាំបាច់ត្រូវតែស្តាផ្កាថ្មប៉ប្រះទឹកដែលសឹករិចរិលដោយសារសីតុណ្ហភាពទឹកសមុទ្រកើនឡើងខ្ពស់ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។
បាតុភូតពងផ្កាថ្ម ដែលកើតឡើងតែម្តងគត់ក្នុង ១ឆ្នាំ បណ្តាលមកពីវដ្តតាមច័ន្ទគតិ សីតុណ្ហភាពទឹកសមុទ្រ ជំនោរ និងចរន្តទឹកសមុទ្រ ។
ក្រុមអ្នកវិទ្យាសាស្រ្តមកពីនាយកដ្ឋានសមុទ្រ និងស្រាវជ្រាវតំបន់ឆ្នេរថៃ បានរង់ចាំឱកាសនេះអស់រយៈពេលជាយូរមកហើយៗពួកគេរួសរាន់ទៅប្រមូលមេជីវិតឈ្មោល និងពងផ្កាថ្ម ដើម្បីយកទៅរក្សាទុកនៅមន្ទីរពិសោធន៍ មុននឹងយកពួកវាមកដាំឡើងវិញនៅបាតសមុទ្រ ។
អ្នកនាង Thitiporn Khanauruxsស្ថិតក្នុងចំណោមជីវវិទូសមុទ្រដែលប្រមូលពងផ្កាថ្មទាំងនេះ និយាយថា ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ។ នេះគឺជាលើកដំបូងហើយដែលខ្ញុំបានមើលឃើញទិដ្ឋភាពកើតឡើងបែបនេះ ៕