កូដកម្មទូទាំងប្រទេសរបស់ក្រុមគ្រូពេទ្យកេនយ៉ា បានចូលដល់ថ្ងៃទី ៧ហើយកាលពីថ្ងៃព្រហស្បតិ៍ ។
ក្រុមមេដឹកនាំសហជីបគ្រូពេទ្យកេនយ៉ា KMPDU បានទាមទារឲ្យមានការប្តេជ្ញាចិត្តពីរដ្ឋាភិបាល ដើម្បីបំពេញតាមកិច្ចព្រមព្រៀងចរចារួមកាលពីឆ្នាំ ២០១៧ ក្រោយកូដកម្មអស់រយៈពេល ១០០ថ្ងៃ និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ ដោយសារតែកង្វះខាតការថែទាំសុខភាព ។
ក្រុមមេដឹកនាំសហជីព និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា វាមិនមែនជាបំណងរបស់ពួកគេធ្វើឲ្យអ្នកជំងឺរងគ្រោះនោះទេ ប៉ុន្តែឥឡូវពួកគេបានបញ្ឈប់សេវាកម្មសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីធ្វើឲ្យកូដកម្មរបស់ពួកគេកាន់តែមានឥទ្ធិពល ។
នៅក្នុងចំណោមការទាមទាររបស់ពួកគេ រួមមានទាំងការធានារ៉ាប់រងវេជ្ជសាស្រ្តគ្រប់ជ្រុងជ្រោយដល់គ្រូពេទ្យ និង ការបញ្ជូនពេទ្យហាត់ការចំនួន១.២០០នាក់ទៅកាន់មន្ទីរពេទ្យរដ្ឋ ៕