
ភ្ញៀវទេសចរនៅទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញ នឹងមើលឃើញសា្លកសញ្ញាធំៗសរសេរជាភាសាអង់គ្លេស “ប្រកាសអាសន្នគ្រោះរាំងស្ងួត ។ អំឡុងការស្នាក់នៅរបស់អ្នក ត្រូវចេះសន្សំសំចៃទឹកប្រើប្រាស់” ។
ស្របពេលដែលផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុ កើនឡើងខ្លាំងនៅទូទាំងតំបន់អឺរ៉ុបខាងត្បូង តំបន់ Catalonia ស្ថិតនៅសមុទ្រមេឌីទែរ៉ាណេរបស់អេស្ប៉ាញ ដែលរួមទាំងទីក្រុង Barcelonaដែរនោះ បានកើតមានគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ។
ទេសចរណ៍ហួសកម្រិត បានបង្ខំឲ្យកើតមានការតវ៉ារួចទៅហើយពីប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Barcelona ហើយគ្រោះរាំងស្ងួត អាចធ្វើឲ្យបញ្ហាមួយនេះ កាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត ។
កាលពីថ្ងៃពុធកន្លងទៅ ក្រុមសកម្មជនបិរស្ថាន បាននាំគ្នាតវ៉ានៅទីផ្នាក់ងារទេសចរណ៍ក្រុង Barcelona ដោយពួកគេទាមទារឲ្យមានការរឹតត្បិតលើវិស័យអត់ផ្សែងមួយនេះ ៕