ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងសំណេះសំណាល និងបានប្រទាន វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា នៃវគ្គបណ្តុះបណ្តាលក្រោមមូលបទ «វិធីសាស្ត្រនៃការផ្សព្វផ្សាយ អប់រំនៃយុវជនជំនាន់ថ្មី» ដល់យុវជន យុវនារី សរុប៦៣នាក់ ដែលមកពីរាជធានី ខេត្ត ក្រោយពីបានបញ្ចប់វគ្គ ក្នុងរយៈពេល ២ថ្ងៃ (២១-២២ ) តាមរយៈប្រព័ន្ធវីដេអូ Conference ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយការសហការរៀបចំដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណបក្សហ៊្វុនស៊ិនប៉ិច៕








