ភ្ណំពេញ ៖ សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលចេញនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លទ្ធផលផ្លូវការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈោ្មះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ គណៈកម្មការរាជធានី/ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) បានពិនិត្យ និងសម្រេចលើពាក្យសុំ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោ បាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹ ក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា«ក្រុមប្រឹក្សា»អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា មានបេក្ខភាពនៅគ្រប់ ២៥ រាជធានី/ខេត្ត និង ២០៩ ក្រុង/ស្រុក/ខណ្ឌ, គណបក្សឆន្ទៈខ្មែរ មានបេក្ខភាពនៅ ២៣ រាជធានី/ខេត្ត និង ១៩២ ក្រុង/ស្រុក/ខណ្ឌ, គណបក្សកម្លាំងជាតិ មានបេក្ខភា ពនៅ ២២ រាជធានី/ខេត្ត និង ៨១ ក្រុង/ស្រុក/ខណ្ឌ, គណបក្សហ៊្វុនស៊ិនប៉ិច មានបេក្ខភាពនៅ ១៨ រាជ ធានី/ខេត្ត និង ១២១ ក្រុង/ស្រុក/ខណ្ឌ, គណបក្សខ្មែររួបរួមជាតិ មានបេក្ខភាពនៅ ១៧ រាជធានី/ខេត្ត និង ៦៤ ក្រុង/ស្រុក/ខណ្ឌ។
គ.ជ.ប បានឱ្យដឹងបន្ថែមថា ចំពោះការបដិសេធលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយទាំងនេះ គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត ពុំបានទទួលពាក្យបណ្ដឹងតវ៉ាណាមួយឡើយ ក្នុងរយៈពេលដែលច្បាប់បានកំណត់។
គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការរាជធានី/ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) ចំនួន ២៣ រាជធានី/ខេត្ត បានចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ រួចរាល់ ស្របតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ដោយឡែក គណៈកម្មការៀបចំការបោះឆ្នោតនៅខេត្តចំនួន២ ទៀត គឺខេត្តព្រៃវែង និងខេត្តក្រចេះ នឹងចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយ សម្រាប់ដាក់លើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕
ដោយ៖ គង់ ឌិន

