ពលរដ្ឋអ៊ុយក្រែនជាង ១លាននាក់គ្មានចរន្តអគ្គិសនីប្រើប្រាស់ក្រោយការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ី

2024/03/23 01:25:32 am        103

មន្រ្តីជាន់ខ្ពស់មួយរូបនៃការិយាលប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Kuleba និយាយនៅថ្ងៃសុក្រនេះថា អ្នកប្រើប្រាស់ថាមពលជាង ១លាននាក់នៅទូទាំងអ៊ុយក្រែន គ្មានអគ្គិសនីប្រើប្រាស់នោះទេ ក្រោយការវាយប្រហារតាមច្រកអាកាសកាលពីយប់កន្លងទៅរបស់រុស្ស៊ី លើទីតាំងថាមពល ។

លោក Kuleba និយាយថា ការវាយប្រហារនេះ បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង ៧០ម៉ឺននាក់នៅតំបន់ភាគខាងកើត Kharkiv ពលរដ្ឋយ៉ាងហោច ២០ម៉ឺននាក់ នៅតំបន់ភាគខាងត្បូង Odesa និងតំបន់ភាគអាគ្នេយ៍ Dnipropetrovsk និងពលរដ្ឋ ១១ម៉ឺននាក់ទៀត នៅតំបន់ភាគកណ្តាល Poltava ។

ស្របពេលនោះដែរ អគ្គិសភ័យបានឆាបឆេះទំនប់ទឹកដ៏ធំបំផុតរបស់អ៊ុយក្រែន Dnipro HES នៅតំបន់ហ្សា Zaporizhzhiaក្រោយរងការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែមិនមានហានិភ័យនោះទេ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ផ្សេងទៀត រងការវាយប្រហារ ។ 

ក្រុមហ៊ុន Ukrhydroenerho ដែលគ្រប់គ្រងបណ្តាញទំនប់ទឹកអ៊ុយក្រែន បាននិយាយថា បច្ចុប្បន្នមានអគ្គិភ័យនៅស្ថានីយវារីអគ្គិសនីនេះ ។ 

សេវាកម្មសង្គ្រោះបន្ទាន់ និងបុគ្គលិកថាមពល កំពុងធ្វើការនៅនឹងកន្លែង ដោយដោះស្រាយផលវិបាកនៃការវាយប្រហារតាមអាកាសជាច្រើនរបស់រុស្ស៊ី ។ 

ដោយឡែក រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក Herman Halushchenko បាននិយាយថា វាគឺជាការវាយប្រហារដ៏ធំបំផុតលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ ៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm