
ក្ដីស្រមៃរបស់បុរសម្នាក់មកពីរដ្ឋឧត្តារៈ ប្រទេសភាគខាងជើងប្រទេសឥណ្ឌា ត្រូវរលាយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីនគរបាលមូលដ្ឋាន បានរឹបអូសគម្រោងដែលជាបំណងប្រាថ្នារបស់លោក។
លោកអ៊ីស្វា ឌីន (Ishwar Deen) ជាជាងចម្លាក់អាជីពម្នាក់ បានកែច្នៃរថយន្ដប្រើប្រាស់មួយទឹក ទៅជាឧទ្ធម្ភាគចក្រ ដោយតភ្ជាប់កន្ទុយដែក និង ស្លាបចក្រពីលើ។
លោកឌីន ដែលបងប្រុសរបស់ខ្លួនបានជួយជួយជ្រោមជ្រែងក្នុងការធ្វើរថយន្ដមួយគ្រឿងនេះ បានចំណាយប្រាក់អស់ប្រមាណជា ២៥០.០០០រូពីស្មើនឹង២៩៩៨ដុល្លារលើការកែច្នៃនេះនិងបានធ្វើការដោយមិនខ្លាចនឿយហត់សម្រាប់គម្រោងរយ:ពេល២ខែ។
ទោះបីជាយ៉ាងណាក៏ដោយ នគរបាលបានរឹបអូសយករថយន្ដនេះ ដោយបញ្ជាក់ថា យានយន្ដនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅលើផ្លូវក្នុងក្រុងនេះឡើយ។
លោកឌីន បាននិយាយថា លោកចង់ប្រើប្រាស់រថយន្ដកែច្នៃនេះ នៅកន្លែងអាពាហ៍ពិពាហ៍ជាចំណែកនៃការតែងលម្អមួយ ហើយក៏មិនមានបំណងប្រើប្រាស់វាជារថយន្ដផ្ទាល់ខ្លួនដែរ។
ខណ:នេះ នគបាល បាននិយាយថា ចំណាត់ការនេះ ត្រូវបានអនុវត្ដន៍ដោយស្ថិតក្នុងក្របខណ្ឌច្បាប់ ហើយលោកឌីនមិនមានការអនុញ្ញាតណាមួយដែលចេញពីអង្គភាពពាក់ព័ន្ធឡើយ៕