
រដ្ឋបាលតំបន់អាមួរ(Amur)របស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមសង្រ្គោះបានចាត់ចែងខួងដីពាក់កណ្ដាលនៃជម្រៅ២៦២ម៉ែត្រនៅអណ្ដូងរ៉ែផៃអូនៀ (Pioneer) ជាទីដែលកម្មករអណ្ដូងរ៉ែរុស្ស៊ី១៣នាក់ បានជាប់ខ្លួននៅក្រោមកម្ទេចថ្មរយ:ពេលជិត៤ថ្ងៃមកហើយ។
កម្មករអណ្ដូងរ៉ែទាំងនោះ បានជាប់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយដុំថ្មធ្លាក់បិទច្រកចេញចូលនៅឯអណ្ដូងរ៉ែផៃអូនៀ។ អណ្ដូងរ៉ែនេះ គឺជាអណ្ដូងរ៉ែធំជាងគេបំផុតរបស់រុស្ស៊ីស្ថិតនៅតំបន់អាមួរដែលមានព្រំដែនជាប់
ប្រទេសចិន និងមានចម្ងាយប្រមាណ៥.៣០០គីឡូម៉ែត្រភាគខាងកើតក្រុងមូស្គូ។
អណ្តូងរ៉ែនេះ ជាកម្មសិទ្ធិក្រុមហ៊ុនរ៉ែស្ពាន់និងមាសUMMCរបស់រុស្ស៊ី ដែលជាប់ទណ្ឌកម្មត្រូវបានជាប់ទណ្ឌកម្ម៕