ភ្នំពេញ​មានការ​អភិវឌ្ឍ​ជាង​១​ពាន់​គម្រោង​បន្ថែមទៀត​ ​ទុន​វិនិយោគ​ជាង ២,៣ ​ពាន់​លាន​ដុល្លារ

2021/04/27 09:59:58 am        28

ភ្នំពេញ ​៖ រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​ បាន​នឹង​កំពុង​មាន​ការអភិវឌ្ឍ​ឥត​ឈប់ឈរ ​ដោយមាន​សំណង់​អាគារ​បុរី​រាប់រយ​ទីតាំង​ ខុន​ដូ ផ្សារ​ទំនើប​ និង​អាគារ​ខ្ពស់ៗ​ ជាង​១​ពាន់​អាគារ​បាន​ចេញ​ជា​រូបរាង ​ហើយ​គម្រោង​សាងសង់​ថ្មី​ប្រមាណ​១ពាន់​គម្រោង​ទៀត​ ក៏​នឹង​ចាប់ផ្ដើម​សាងសង់ ដែល​ភ្នំពេញ​បច្ចុប្បន្ន​ មាន​ទំហំ​ទុន​វិនិយោគ​តាម​ការ​ប៉ាន់ស្មាន​ជាង​ ២,៣ ពាន់​លាន​ដុល្លារ ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត​។

ថ្លែង​នាឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ផ្សារ​ទំនើប អ៊ឺ​អន ម៉​ល ​គម្រោង​ទី​៣ ដែល​ស្ថិត​តាម​បណ្ដោយ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៧ ​ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​បង្ហាញ​ពី​ការ​វិនិយោគ និង​ភាព​រីកចម្រើន​របស់​រាជធានី​ភ្នំពេញ​ថា ប្រសិនបើ​ប្រទេស​កម្ពុជា គ្មាន​សុខសន្តិភាព គ្មាន​ការ​បង្រួបបង្រួម​ជាតិ និង​គ្មាន​ការ​អភិវឌ្ឍ សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត វិស័យសេដ្ឋកិច្ច សង្គមកិច្ច ទាំង​ផ្នែក​រដ្ឋ ​និង​ឯកជន ​រួមទាំង​ពិធី​បើកការដ្ឋាន​នាពេលនេះ​ ពិតជា មិនអាច​ប្រព្រឹត្តទៅ​បានឡើយ​។

ឯកឧត្ដម ឃួ​ង ស្រេង បន្ថែមថា ក្រោម​នយោបាយ ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា ​បាន​ក្លាយ​ជា​ប្រទេសមួយ ​រាជធានី​មួយ​មាន​សុខ​សន្តិភាព​ពេញលេញ​ ជា​មជ្ឈមណ្ឌល​ផលិត​ និង​ចែកចាយ​ទំនិញ ​ជា​បណ្ដុំ​នៃ​ការរស់នៅ​ប្រកបដោយ​ប្រណីតភាព​ និង​ជា​តំបន់​ទេសចរណ៍​រស់រវើក ​ដែល​បង្ហាញឱ្យឃើញ​តាមរយៈ​វត្តមាន ទីក្រុង​រណប អាគារ​ពាណិជ្ជកម្ម សំណង់​បុរី ខុន​ដូ និង​ផ្សារ​ទំនើប ​ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់ ​ក្នុងនោះ ជារួម​ រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី​ចំនួន ២៦៣ កន្លែង និង​អាគារ​ខ្ពស់ៗ​ចំនួន ១.៤២៤ អាគារ ហើយ​ក្នុង​រយៈពេល ០៩ ខែ ឆ្នាំ​២០២០​នេះ ភ្នំពេញ​បន្ត​ទ​ទួល​បាន​គម្រោង​សាងសង់​ថ្មី​ចំនួន​ ១.០២០ គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​ ៥ លាន​ម៉ែត្រក្រឡា ​ដែល​មាន​ទំហំ​ទុន​វិនិយោគ​ប៉ាន់ស្មាន​ជាង​ ២,៣ ពាន់​លាន​ដុល្លារ ​សហរដ្ឋអាមេរិក​បន្ថែ​ម​ទៀត ​ធ្វើឱ្យ​រាជធានី​ភ្នំពេញ ​កាន់​តែ​មាន​ភាពស្រស់​បំព្រង មិន​ចាញ់​បណ្តា​ទីក្រុង​នៃ​ប្រទេស​ក្បែរ​ខាង និង​ក្នុង​តំបន់​អាស៊ាន​ឡើយ​។

ឯកឧត្ដម ឃួ​ង ស្រេង បញ្ជាក់ថា ក្នុង​រយៈពេល​ជាង ០៦ ទសវត្ស​កន្លងទៅនេះ ​ផ្តើមចេញពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ប្រទេស​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខ ៦ ក្នុងចំណោម​ប្រទេស ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ​នៅលើ​ពិភពលោក តាមរយៈ​ការសម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៧% ក្នុង​មួយឆ្នាំ ទន្ទឹមគ្នា​ទៅនឹង​ការកើនឡើង​នូវ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់ៗ​ពី​ប្រមាណ ៧៣៨ ដុល្លារ ​នៅ​ឆ្នាំ​២០០៨ ដល់ ១.៧០៦ ដុល្លា​រ នៅ​ឆ្នាំ ២០១៩ និង​កំពុង​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ កម្ពុជា ជា​ប្រទេស​ចំណូល​ខ្ពស់​នាពេលខាងមុខ​៕

​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm