
កងទ័ពអ៊ីស្រាអែលបានចាប់ផ្ដើមត្រួតពិនិត្យក្រុមអ្នកបួងសួងប៉ាឡេស្ទីនមកពីក្រុងនានានៃតំបន់វេស បែង ដើម្បីចូលបួងសួងក្នុងបរិវេណវិហារ អាល់អាក់សា(Al-Aqsa)ក្នុងក្រុងហ្សេរុយសាឡឹមនៅឯប៉ុស្តិ៍ត្រួតពិនិត្យរបស់អ៊ីស្រាអែលនៅថ្ងៃសុក្រនេះ។
ក្រុមអ្នកធ្វើពិធីបួងសួងសង្ឃឹមថា នឹងបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីចូលរួមបួងសួងបុណ្យរ៉ាម៉ាដាន (Ramadan)នៅថ្ងៃសុក្រនេះ នៅឯវិហារអ៊ីស្លាមអាល់ អាក់សា (Al-Aqsa)ដែលជនមូស្លីមបានចាត់ទុកថា ជាទីតាំងដ៏ពិសិដ្ឋបំផុតទីបី។
ជនជាតិប៉ាឡេស្ទីនខ្លះ បាននិយាយថា ពួកគេមិនត្រូវបានគេអនុញ្ញាតអោយចូល និងត្រូវបានគេស្នើអោយឆាប់ត្រឡប់មកវិញ។
តំបន់នេះ ជារឿយៗជាកន្លែងមានការប៉ះទង្គិចគ្នារវាងអ្នកមានជំនឿទាំងពីរ ដោយអ្នកបួងសួងប៉ាឡេស្ទីននិយាថា អាជ្ញាធរអ៊ីស្រាអែលបានហាមប្រាមមិនអោយពួកគេចូលទៅកាន់វិហារអ៊ីស្លាមអាល់ អាក់សា តាំងពីសង្រ្គាមរបស់អ៊ីស្រាអែលជាមួយសកម្មប្រយុទ្ធហាម៉ាសក្នុងតំបន់ហ្កាហ្សាបានចាប់ផ្ដើមកាលពីថ្ងៃទី៧តុលា ឆ្នាំកន្លងមក៕