
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាគីស្ថាន លោក Muhammad Aurangzeb នៅថ្ងៃសុក្រ (ទី២២ ខែមីនា) នេះ បាននិយាយថា ប្រទេសរបស់លោកនឹងពិភាក្សាអំពីគម្រោងផ្ដល់មូលនិធិបន្ថែម (EFF) ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅខែក្រោយនេះ ខណៈដែលប្រទេសនេះសម្លឹងដល់ការបន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ចទាំងស្រុង។
កម្មវិធីជំនួយសង្គ្រោះរយៈពេលខ្លីដែលមានប្រាក់ចំនួន ៣ពាន់លានដុល្លាររបស់ប្រទេសប៉ាគីស្ថានជាមួយស្ថាប័នផ្តល់ប្រាក់កម្ចីសកល នឹងផុតកំណត់នៅថ្ងៃទី១១ ខែមេសា ហើយភាគីទាំង២ បានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកទាក់ទងនឹងការដកប្រាក់ចុងក្រោយចំនួន ១,១ពាន់លានដុល្លារ នៅដើមសប្តាហ៍នេះ។
ដោយបន្ថែមថា ស្ថាប័នផ្ដល់ប្រាក់កម្ចីព្រមស្ដាប់តាមសំណើនោះ លោក Aurangzeb បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «យើងបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់យើង ចំពោះគម្រោងផ្ដល់មូលនិធិបន្ថែម (EFF) ជាមួយ IMF ប៉ុន្តែបរិមាណមិនទាន់ច្បាស់នៅឡើយទេ»៕