
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា ពលរដ្ឋកម្ពុជាដល់ទៅជាង ៥លាន ៦០ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬស្មើនឹងជាង ៥៦ភាគរយនៃគោលដៅរបស់រាជរដ្ឋាភិបាល។
ក្នុងរបាយករណ៍របស់ខ្លួនចេញនៅល្ងាចថ្ងៃនេះ ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា ពលរដ្ឋជាង ៤លាន ៧ម៉ឺន បានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយគិតត្រឹមថ្ងៃនេះ។
បើតាមក្រសួងសុខាភិបាល ពលរដ្ឋកម្ពុជាដល់ទៅជាង ៥លាន ៦៦ម៉ឺននាក់ បានស្វែងរកការចាក់វ៉ាក់សាំង ប៉ុន្តែ ពលរដ្ឋជាង ៦ម៉ឺននាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនោះឡើយ ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន។
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ ដោយវាបានដំណើរការអស់រយៈពេលជាង ៦ខែហើយ៕