រុស្ស៊ី និងចិន ប្រើសិទ្ធវ៉េតូ សេចក្តីសម្រេចរបស់UN ដឹកនាំដោយសហរដ្ឋអាមេរិក ស្តីពីបទឈប់បាញ់នៅហ្កាហ្សា

2024/03/23 05:40:48 pm        202

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានបដិសេធសេចក្តីសម្រេចដឹកនាំដោយសហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងចំណាប់ថ្នូររវាងអ៊ីស្រាអែល-ក្រុមហាម៉ាស បន្ទាប់ពីរុស្ស៊ី និងចិន បានប្រើសិទ្ធវ៉េតូចំពោះវិធានការនេះ ជាចំណាត់ការមួយដែលអ្នកនាំពាក្យសេតវិមាន លោក John Kirby និយាយថាភ្ញាក់ផ្អើលខ្លាំង។

សេចក្តីសម្រេចនេះ អំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗមានរយៈពេល៦សប្តាហ៍ ដែលនឹងការពារជនស៊ីវិល និងអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌។

ក្រុមប្រឹក្សាដែលមានសមាជិកចំនួន១១រូប ក្នុងចំណោមសមាជិកទាំង ១៥រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ។ ភាគច្រើននៃក្រុមប្រឹក្សា បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ប៉ុន្តែ រុស្ស៊ី និងចិនបានសម្រេចប្រើសិទ្ធិវ៉េតូរបស់ខ្លួន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា ប្រទេសទាំងពីរមានហេតុផលមើលឃើញតែភាពអាក្រក់ និងថាជារឿងតូចតាច ដោយនិយាយថា ពួកគេប្រឆាំងសេចក្តីសម្រេចជាធម្មតា ព្រោះត្រូវបានតាក់តែងដោយសហរដ្ឋអាមេរិក និងបានរិះគន់ប្រទេសទាំងពីរការមិនថ្កោលទោស ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស លើប្រទេសអ៊ីស្រាអែល។

ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzia បាននិយាយថា សេចក្តីសម្រេចនេះ មានលក្ខណៈនយោបាយខ្លាំង ហើយមានភ្លើងខៀវដ៏មានប្រសិទ្ធភាពសម្រាប់អ៊ីស្រាអែល ដើម្បីធ្វើប្រតិបត្តិការយោធានៅទីក្រុងរ៉ាហ្វា ជាទីក្រុងមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ បានជ្រកកោននៅក្នុងតង់បណ្តោះអាសន្ន។

សហរដ្ឋអាមេរិក ចង់បានការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខសម្រាប់បទឈប់បាញ់ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការដោះលែងចំណាប់ថ្នូរ ដែលចាប់ខ្លួននដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា ដោយបានប្រើសិទ្ធវ៉េតូលើសេចក្តីសម្រេចបទឈប់បាញ់ចំនួនបីលើក ដែលបានដាក់ចេញដោយក្រុមប្រឹក្សា។ កាលពីថ្ងៃសុក្រ គឺជាលើកទីមួយហើយ ដែលទីក្រុងវ៉ាស៊ីនតោនបានគាំទ្រឯកសារ ដែលមានពាក្យថា« បទឈប់បាញ់» ដែលបង្ហាញពីភាពតឹងតែងនៃជំហររបស់រដ្ឋបាល លោក Biden ចំពោះប្រទេសអ៊ីស្រាអែល។

ក្រុមអ្នកការទូតនិយាយថា ក្រុមប្រឹក្សានឹងកោះប្រជុំឡើងវិញនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីបោះឆ្នោតលើសេចក្តីសម្រេច ដែលព្រាងដោយសមាជិកជាប់ឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm