នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ”សារព័ត៌មាន និងសំណេរអត្ថបទ” ដល់អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មានចំនួន ៨០រូប មកពីស្ថាប័នផ្សេងគ្នា។
វាគ្មិននៅថ្ងៃទី១ នៃវគ្គបណ្តុះបណ្តាលនេះ ទី១ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ធ្វើបទបង្ហាញពីរបៀបសរសេរព័ត៌មានបែបវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ វាគ្មិនទី២ លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ ធ្វើបទបង្ហាញអំពីការចាប់ «មុម» សរសេរព័ត៌មានខ្លីហើយខ្លឹម និងវាគ្មិនទី៣លោក Pierre Gillette អ្នកសារព័ត៌មានជើងចាស់បារាំង ធ្វើបទបង្ហាញពីការផលិតព័ត៌មានសម័យឌីជីថល។
វគ្គបណ្តុះបណ្តាលខាងលើនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ក្នុងគោលបំណង ដើម្បីជួយពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មានក្នុងការសរសេរព័ត៌មានឲ្យបានកាន់តែល្អ ទាក់ទាញ និងតាមវិជ្ជាជីវៈ។







