ព្រះវិហារ ÷ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩” ជូនសមាជិក-សមាជិការបស់ FASMEC ខេត្តព្រះវិហារ នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងបិទកម្មវិធីក្រោមអធិបតីភាព លោក ហ៊ូ គា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងខ្ពង់ខ្ពង់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងដៃគូសហការឧបត្ថម្ភនានាមានដូចជា សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនឹងមធ្យមកម្ពុជា, សហគ្រិនខ្មែរ, ធនាគារ វីង ម.ក និងដៃគូសហការផ្សេងៗទៀត និងមាន SME ចូលរួមចំនួន ២០០នាក់។
ទាក់ទិនការរៀបចំសិក្ខាសាលាខាងលើនេះ មានគោលបំណង ដើម្បីផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៍មាន ទាក់ទងនឹងច្បាប់បញ្ញាតិនានា ធនាគារ និងក្រុមហ៊ុនដែលជាដៃគូរ៕












