រាជរដ្ឋាភិបាលអំពាវនាវឲ្យភាគីពាក់ព័ន្ធបង្កើនល្បឿនទប់ស្កាត់ជំងឺរបេង បើទោះបីបច្ចុប្បន្នជំងឺនេះ មានការធ្លាក់ចុះក្តី

2024/03/23 06:25:51 pm        188

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ គប្បីត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្កើនល្បឿនប្រយុទ្ធនឹងជំងឺរបេង បើទោះបីបច្ចុប្បន្នកម្ពុជា មានការធ្លាក់ចុះច្រើននូវជំងឺនេះក៏ដោយ ប៉ុន្តែការងារប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនេះនៅតែមានបញ្ហា ប្រឈមមួយចំនួនដដែល។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោក កំចាត់រោគរបេង ក្រោមប្រធានបទ«មែន ហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានសម្រេចសមិទ្ធផល​គួរជាទីមោទនៈក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈ២០ឆ្នាំមុនកម្ពុជាស្ថិតនៅ ក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេ នៅលើពិភពលោក តែក្នុងរយៈពេល យ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ លើពិភពលោកចំពោះការងារកំចាត់ជំងឺរបេង យ៉ាងសកម្ម និង ប្រកបដោយប្រសិទ្ធភាព ដោយលទ្ធផលគាប់ប្រសើរនេះ គឺបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ ប្រជាជាតិកម្ពុជា ដែលក្នុងនោះតាមរយៈការពង្រីកសេវាពិនិត្យ និងព្យាបាលពីរាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា បើទោះបីជាកម្ពុជាទទួលបាន ជោគជ័យយ៉ាងនេះក៏ដោយ ក៏សម្តេចនៅតែយល់ថា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនេះនៅតែមាន បញ្ហាប្រឈមមួយចំនួន ដែលតម្រូវឲ្យភាគីទាំងអស់បង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការ បន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានូវអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសកលលោក។

សម្តេចបានបន្ថែមថា«ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តជំរុញការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាពនិងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ សុខភាព និងគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្រ្ត បច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សំដៅរួមចំណែកក្នុងការអភិវឌ្ឍមូលធន មនុស្ស ដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល»។

ក្នុងសារលិខិតដដែលនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យមានការខិតខំ ប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេងប្រកបដោយស្មារតីបុរេសកម្ម នៅតាមសហគមន៍ និងវត្តអារាម និងបន្តថែរក្សាឲ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺឲ្យបានលើ៩០ភាគរយ និងខិត ខំកៀរគធនធានមនុស្សបន្ថែមទៀតសម្រាប់បម្រើឲ្យការងារប្រយុទ្ធជំងឺរបេងជាដើម។

តាមរយៈសារលិខិតនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសថ្លែងអំណរ គុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្រ្តី បុគ្គលិកសុខាភិបាលនៅទូទាំងប្រ ទេសគ្រប់រូប ដែលបានចូលរួមចំណែកធ្វើឲ្យការងារកំចាត់ជំងឺរបេងទទួលបានជោគជ័យក្នុងពេលកន្លងមក និងសូមសម្តែងការគាំទ្រ ជាថ្មីម្តងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង នៅកម្ពុជាក៏ដូចជានៅ ទូទាំងពិភពលោកផងដែរ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm