កងទ័ពសហភាពមីយ៉ាន់ម៉ា មានចំណាត់ការដើម្បីចុះឈ្មោះជនស៊ីវិលជាក្រុមដំបូងរបស់ខ្លួន ចូលជាយោធា ដោយមានលិខិតកោះហៅ ដែលតាមសេចក្តីរាយការណ៍ថា បានបញ្ជូនទៅកាន់បេក្ខជនដែលមានសិទ្ធិ នៅតំបន់ផ្សេងៗរបស់សហភាពមីយ៉ាន់ម៉ា។
លិខិត ពុំអាចជាទម្រង់ស្តង់ដារនោះទេ ប៉ុន្តែវាមានសារដូចគ្នា ដែលណែនាំអ្នកទទួលឱ្យចុះឈ្មោះចូលបម្រើយោធា ហើយបានព្រមានថា ការខកខានក្នុងការរាយការណ៍នឹងនាំឱ្យមានការកាត់ទោស។

នេះគឺស្របតាមច្បាប់យោធាដែលបានអនុម័តកាលពីពេលថ្មីៗនេះ ដែលបានបង្កឱ្យមានការព្រួយបារម្ភជាច្រើនជុំវិញភាពតានតឹង រហូតដល់ការកើនឡើងអំពើហិង្សាក្នុងពេលវិបត្តិដែលកំពុងកើតមាន។ ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ដល់ ៣៥ឆ្នាំ ហើយក្នុងករណីខ្លះរហូតដល់ ៤៥ ឆ្នាំ ត្រូវបានតម្រូវឱ្យចូលបម្រើកងទ័ព នៅក្រោមច្បាប់នេះ។

អ្នកទទួលលិខិតម្នាក់ ដែលបដិសេធមិនប្រើឈ្មោះពេញ ជាបុរសអាយុ ៣១ ឆ្នាំ បានទទួលលិខិតកាលពីពាក់កណ្តាលខែមីនា ដែលត្រូវបានកោះហៅទៅកាន់ការិយាល័យសង្កាត់ក្នុងតំបន់របស់លោក បាននិយាយថា ពេលដែលលោកដឹងថាឈ្មោះរបស់លោកមាននៅក្នុងបញ្ជី លោកត្រូវតែធ្វើចំណាកស្រុក។
អ្នកគ្រប់គ្នាដឹងថា នឹងមានអ្វីកើតឡើងប្រសិនបើអ្នកត្រូវបានគេកែណ្ឌឲ្យធ្វើទាហាន។ យើងត្រូវបានផ្ដល់ជម្រើសដូចជា ការលះបង់ខ្លួនឯង បើមិនដូច្នេះទេត្រូវភៀសខ្លួន ដែលលោកសុខចិត្តធ្វើជាអ្នកសុំទាននៅក្រៅប្រទេស។