ប្រធានរដ្ឋសភាថៃ អញ្ជើញចូលរួមរំលែកមរណទុក្ខជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដោយផ្ទាល់ នៅគេហដ្ឋានសម្តេច

2024/03/23 07:56:45 pm        238

ក្នុងមនោសញ្ចេតនាគោរពរាប់អានដ៏ជ្រាលជ្រៅ ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានសភានៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៤ បានអញ្ជើញទៅសម្តែងការគួរសមនិងចូលរួមរំលែកមរណទុក្ខ​ដោយផ្ទាល់ ជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះណាចក្រកម្ពុជា ចំពោះមរណភាព​ប្អូនប្រុសបង្កើតរបស់សម្តេច ដល់គេហដ្ឋាន នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំជាមួយសម្តេច​ប្រធាន​រដ្ឋសភា ចំពោះការបាត់បង់របស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុម​គ្រួសារ​ក៏ដូចជាសង្គមជាតិ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណនិងបង្ហាញក្តីរំភើបឥតឧបមា ដែលឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានផ្ញើសារ និងកូរ៉ោនផ្ការំលែកទុក្ខជូនសម្តេចនិងក្រុមគ្រួសារ។ ជាពិសេសវត្តមានឯកឧត្តម ដែលបានអញ្ជើញមកដល់គេហដ្ឋានសម្តេចផ្ទាល់នាឱកាសនេះ បានផ្តល់​កិត្តិយស និងកម្លំាងចិត្ត យ៉ាងខ្លំាងក្លាជូនសម្តេចនិងក្រុមគ្រួសារ នៅក្នុងឱកាសមានទុក្ខ​ដ៏ក្រៀមក្រំនេះ។ ជាមួយគ្នានេះ សម្តេចបានសូមអភ័យទោសជូន ឯកឧត្តមប្រធានរដ្ឋសភា ដែលមិនអាចទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាការងារផ្ទាល់ជាមួយឯកឧត្តម និងគណៈប្រតិភូបាន តាមការគ្រោងទុកបាន។

នៅក្នុងឱកាសប្រកបដោយ​មនោសញ្ចេតនា​ដ៏ជ្រាលជ្រៅនេះ ​ប្រធានរដ្ឋសភាប្រទេសទំាងពីរ ក៏បានលើកឡើងពីការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើងជាពិសេសការឈានទៅការរៀបចំកែសម្រួលអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទាំងពីរឡើងវិញ ​នៅគ្រប់កម្រិត ទាំងកិច្ចសហប្រតិបត្តិការថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ ក្រុមមិត្តភាព អគ្គលេខាធិការរដ្ឋសភា ​ឱ្យស្របតាមសភាពការណ៍ ដើម្បីបម្រើ​ផលប្រយោជនជូនប្រទេសជាតិនិងប្រជាជនប្រទេសទំាងពីរឱ្យកាន់តែមានប្រសិទ្ធភាពឡើង។

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ​បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់រដ្ឋសភាកម្ពុជា​ ទៅបំពេញសទស្សនកិច្ចនៅប្រទេសថៃក្នុងពេលឆាប់ៗនេះ។ សម្តេច បានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថាការពង្រឹងពង្រីកចំណងមិត្តភាព​ជាមួយរដ្ឋ​សភាប្រទេសថៃ ជាអាទិភាពសំខាន់មួយរបស់រដ្ឋសភាកម្ពុជា។

សម្តេចបានបញ្ជាក់ពីការគំាទ្រ ​ចំពោះការលើកឡើងរបស់ឯកឧត្តម ដែលថា “មានមិត្តជិតខាង​ល្អម្នាក់ ប្រសើរជាងមិត្តលល្អដប់នាក់ដែលស្ថិតនៅឆ្ងាយ”។

ឯកឧត្តម ប្រធានរដ្ឋសភាថៃ បានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភា​បោះឆ្នោត​ជាប់ជាប្រធានរដ្ឋសភា ​និងជាស្រ្តីដំបូងនៅកម្ពុជាទទួលបានតំណែងដ៏សំខាន់នេះ។ ឆ្លងកាត់បទពិសោធន៍ និងពលីកម្មចូលរួមកសាងអភិឌ្ឍន៍សង្គមជាតិតំាងពីរដើមមក ឯកឧត្តមមានជំនឿមុតមាំថា សម្តេសរដ្ឋសភានឹងដឹកនាំស្ថាបន័រដ្ឋ​សភាឱ្យសម្រេច​បាននូវលទ្ធផលជាច្រើនទៀតជូនជាតិមាតុភូមិ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយ ​និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ច​របស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា នៅកម្ពុជា។ ជាពិសេសលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី​រវាង ឯកឧត្តម និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។

លទ្ធផលជំនួបពិភាក្សានោះមិនត្រឹមតែលើកកម្ពស់កិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទំាងពីរឱ្យសកម្មនិងគ្រប់ជ្រុងជ្រោយឡើងនោះទេ ថែមទំាងបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត នៃរាជរដ្ឋាភិបាលប្រទេសទំាងពីរ កាន់តែទទួលបានជោគជ័យច្រើនឡើង នៅលើគ្រប់គ្រប់វិស័យ ​មានទំាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ជាពិសេសទំនាក់ទំនង​ប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm