ច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ចូលជាធរមាន

2024/03/23 10:17:52 pm        230

ច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង បានចូលជាធរមានហើយ នៅថ្ងៃសៅរ៍ (ទី២៣ ខែមីនា) បើទោះបីជាច្បាប់នេះរងការរិះគន់ពីអន្តរជាតិយ៉ាងខ្លាំងក្លាក៏ដោយ ដែលថា វាអាចបំផ្លាញសេរីភាពនៅក្នុងទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិន ប៉ុន្តែមានស្វ័យភាពមួយចំនួនចេញពីប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាអាណានិគមរបស់អង់គ្លេស។

ច្បាប់នេះបានចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រ នៅពេលដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់រដ្ឋបាលទីក្រុង ពោលគឺមានរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាគាំទ្រទីក្រុងប៉េកាំងរបស់ទីក្រុងហុងកុងបានអនុម័តជាឯកច្ឆន្ទ ជាការប្រញាប់ប្រញាល់ចេញនូវច្បាប់ ដើម្បីបំពេញនូវអ្វីដែលអាជ្ញាធរហៅថា ចន្លោះប្រហោងផ្នែកសន្តិសុខជាតិ។ នាយកប្រតិបត្តិក្រុងហុងកុងលោក John Lee បានចុះហត្ថលេខាលើច្បាប់សន្តិសុខជាតិថ្មីនេះ កាលពីល្ងាចថ្ងៃសុក្រ (ទី២២ ខែមីនា) ដោយនិយាយថា ទីក្រុង «សម្រេចបាននូវបេសកកម្មជាប្រវត្តិសាស្ត្រ ដោយបំពេញតាមការទុកចិត្តដែលអាជ្ញាធរកណ្តាល (ចិន) មានមកលើពួកយើង»។

យ៉ាងណាក្ដី ច្បាប់នេះបានរងនូវការរិះគន់ពីបណ្ដាប្រទេសធំៗជាច្រើន ដោយប្រទេសអូស្ត្រាលី និងអង់គ្លេស កាលពីថ្ងៃសុក្រនោះ បានសម្ដែងការមិនបេញចិត្តចំពោះសកម្មភាពរបស់ប្រទេសចិន នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Adelaide ដោយបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តលុបបំបាត់ស្វ័យភាព សេរីភាព និងសិទ្ធិជាប្រព័ន្ធ នៅទីក្រុងនេះ»។

អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបបានរិះគន់ការអនុម័តយ៉ាងឆាប់រហ័ស ចំពោះច្បាប់នេះ ដែលត្រូវបានយកមកពិភាក្សាលើកដំបូងជាសេចក្តីព្រាងច្បាប់ នៅដើមខែមីនា។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ច្បាប់នេះនឹងមាន «ផលប៉ះពាល់យ៉ាងទូលំទូលាយ» ដល់ពលរដ្ឋអាមេរិក និងក្រុមហ៊ុននានា នៅក្នុងទីក្រុងហុងកុង។

ច្បាប់ថ្មីនេះ រួមបញ្ចូលទាំងបទល្មើសក្បត់ជាតិ ចារកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ ហើយកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់អ្នកការទូត និងក្រុមហ៊ុននានាដែលភ័យខ្លាចថា ច្បាប់នេះអាចធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់ភាពទាក់ទាញរបស់ទីក្រុងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ចិន និងរដ្ឋបាលហុងកុង បានការពារការបង្រ្កាបផ្នែកសន្តិសុខថា ជាកត្តាសំខានចាំបាច់ ក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីមានការតវ៉ាដោយហិង្សាជាច្រើនខែប្រឆាំងរដ្ឋបាល នៅឆ្នាំ២០១៩។

សូមរំលឹកថា ក្រុងហុងកុងត្រូវបានប្រគល់ឲ្យប្រទេសចិនគ្រប់គ្រងវិញ នៅឆ្នាំ១៩៩៧ ដោយមានការធានាថា ស្វ័យភាព និងសេរីភាពកម្រិតខ្ពស់ ក្នុងនោះរួមទាំងសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំ នឹងត្រូវបានការពារក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធពីរ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm