វិទ្យាស្ថាន NTTI រៀបចំសង្រ្កាន្តឆ្នាំថ្មី ដើម្បីជំរុញឲ្យយុវជនស្រឡាញ់វប្បធម៌ និងសាមគ្គីភាពរឹងមាំ

2024/03/23 10:34:47 pm        455

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានរៀបចំកម្មវិធីសង្ក្រាន្ត ក្រោមប្រធានបទ “យុវជនស្រឡាញ់វប្បធម៌ ទំនៀមទំលាប់ និងអត្តសញ្ញាណជាតិ រួមទាំងមានសាមគ្គីភាពរឹងមាំ” ដើម្បីបង្ហាញអំពីភាពរុងរឿងនៃវប្បធម៌ ក៏ដូចជាបង្ហាញកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ១,៥លាននាក់។

ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានមានប្រសាសន៍​ថា នេះជាលើកទី៤ហើយ ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន សហការជាមួយក្រុមការងារយុវជនស្ម័គ្រចិត្ត រៀបចំពិធីសង្ក្រាន្តនេះឡើង ដែលសបញ្ជាក់ឲ្យឃើញពីសាមគ្គីភាព ការប្រាស្រ័យទាក់ទងល្អរបស់​យុវជនក្នុងសង្គមឌីជីថល។

បន្ថែមពីនេះទៀត គឺដើម្បីផ្សព្វផ្សាយ វប្បធម៌ អត្តសញ្ញាណជាតិ និងអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានវ័យចំណាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាងទៀត ក្នុងន័យពង្រឹងស្មារតីយុវជន ពិសេសក្រុមយុវជនស្ម័គ្រចិត្ត NTTI និងសិស្ស និស្សិតក្នុងការបង្កើតចំណងមិត្តភាព និងបង្កើតនូវភាពរីករាយ ទំនាក់ទំនងល្អ ភាពម្ចាស់ការ ព្រមទាំងបង្ហាញពីក្ដីស្រឡាញ់ ​និងសាមគ្គីភាពក្នុងគោលដៅតែមួយរបស់យុវជនជាសរសរទ្រូង និងតំណាងភាពមោះមុតក្នុងការបង្កើតព្រឹត្តិការណ៍មួយនេះ។

ក្នុងពិធីប្រកាសបើកសម្ភោធ សង្ក្រាន្ត NTTI ២០២៤នេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកម្មវិធីដ៏មានអត្ថន័យនេះ ព្រមទាំងចាត់ទុកថា ជាការរៀបចំបង្ហាញស្នាដៃនិស្សិត ឬយុវជន តាមរយៈសង្ក្រាន្ត ​និងការចូលរួមសហគម បាន​ឆ្លុះបញ្ចាំង​គំនិចច្នៃប្រឌិតរបស់យុវជន ពោរពេញ​ដោយសមត្ថភាព និងការតស៊ូខ្ពស់នៅក្នុងការងារសហគម។

ឯកឧត្តម ​បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ ​ដែលជាកិច្ចខិតខំប្រឹងប្រែង និង​ចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ​និងក្រុមយុវជនស្ម័គ្រចិត្ត រួមទាំងអាជីវកម្ម និង​ក្រុមហ៊ុននានា ដែលបានជម្រុញលទ្ធភាពក្នុងដំណើរការរៀបចំសង្ក្រាន្តជាផ្លូវការនាពេលនេះ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធបំផុត។

ឯកឧត្តម បានគូសបញ្ជាក់ថា ​យុវជនជាធនធានមូលធនមនុស្ស ដើម្បីរួមចំណែក​ជាកម្លាំង​ចលករក្នុងការលើកស្ទួយការអភិវឌ្ឍជាតិ ​ពិសេសវិស័យអប់រំបណ្តុះបណ្តាលបច្ចកេទេស និង​វិជ្ជាជីវៈ បានកាន់តែប្រសើរ ​តាមរយៈការបង្ហាញស្នាដៃ ទេពកោសល្យ ការច្នៃប្រឌិត ប្រកប​ដោយគុណភាព គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់ តួយ៉ាងការរៀបចំសកម្មភាពដំណើរការកម្មវិធី “សង្ក្រាន្ត-NTTI-២០២៤” នេះ។

សូមជម្រាបថា ព្រឹត្តការណ៍សង្រ្កាន្ត NTTI ២០២៤នេះ រៀបចំឡើងក្នុងបរិវេណវិទ្យាស្ថានជាតិ​បណ្តុះបណ្តាល ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែមីនា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងសកម្មរបស់ក្រុមយុវជនស្ម័គ្រចិត្តNTTI ក្នុងគោលដៅបង្ហាញទឹកចិត្តយុវជន​ស្រលាញ់​វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិ និងការទទួលខុសត្រូវលើការងារសហគម ចំពោះសង្គមជាតិទាំងបច្ចុប្បន្ន និងអនាគត។

នៅក្នុងដំណើរការកម្មវិធីនេះ ​ឃើញមានការដាក់តាំងបង្ហាញស្នាដៃនិស្សិត ​ស្ថាបត្យកម្ម សំណង់ អគ្គិសនី​ ការច្នៃម៉ូត​សំលៀកបំពាក់ របាំជូនពរ ​របាំត្រុដិ ចាប៉ីដងវែង និងរបាំរស្មីដួងច័ន្ទ។ល។ ដែលជាការសម្តែងដោយនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមទាំងមានតារា​ចំរៀងពេញនិយម និងការប្រគុំតន្រ្តីដែលមានការចូលរួមពីសិល្បៈករ សិល្បៈការិនីល្បីៗ​ជាច្រើនរូបផ្សេងទៀត៕អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        95
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        145
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm