ប្រេស៊ីល៖ មន្ត្រីសុខាភិបាលនៅរដ្ឋធានីប្រទេសប្រេស៊ីលបាននិយាយថា ពួកគេមានការព្រួយបារម្ភអំពីវីរុសបម្លែងខ្លួនថ្មី Delta ដែលបច្ចុប្បន្នត្រូវបានរកឃើញនៅក្នុងទីក្រុង Rio។ ប៉ុន្តែមានសុទិដ្ឋិនិយមថា ពួកគេអាចទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយការចាក់វ៉ាក់សាំងដល់ប្រជាជនឱ្យបានលឿនបំផុត។

ក្រុមមន្ត្រីបាននិយាយថា ពួកគេបានចាក់វ៉ាក់សាំងចំនួន ៦៨% នៃចំនួនប្រជាជនយ៉ាងហោចណាស់ដូសទី១ នៃវ៉ាក់សាំងបង្ការវីរុស Covid-19 ដោយប្រើវ៉ាក់សាំងក្រុមហ៊ុន Pfizer, Astrazeneca និង Coronavac ដែលពួកគេនិយាយថា បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មី Delta ដែលកំពុងរាលដាលខ្លាំង។ ក្រុមមន្ត្រីបាននិយាយថា វីរុសបម្លែងខ្លួនថ្មី Gamma ត្រូវបានគេរកឃើញដំបូងនៅទីក្រុងមាត់សមុទ្រ Manaus ប្រទេសប្រេស៊ីលកាលពីដើមឆ្នាំនេះរហូតមកដល់ពេលនេះ នៅក្នុងប្រទេសអាមេរិកខាងត្បូងដោយមានកំណើនអ្នកស្លាប់ដោយសារវីរុសចម្លងខ្ពស់បំផុតទី២ នេះ។
ប៉ុន្តែពួកគេនិយាយថា វីរុសបម្លែងខ្លួនថ្មី Delta បានឃើញរាលដាលខ្លាំងត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅក្នុងប្រទេសឥណ្ឌា ទោះបីជាមិនទាន់ដឹងថា តើវារីករាលដាលយ៉ាងដូចម្ដេចក៏ដោយ។ ក្រសួងសុខាភិបាលប្រេស៊ីលនិយាយថា ក្រសួងបានរកឃើញវីរុសបម្លែងខ្លួនថ្មី Delta នៅទីក្រុង Sao Paulo និង Recife ព្រមទាំងទីក្រុង Rio៕
អត្ថបទ៖ ប៊ុនថន