អ្នកនាំពាក្យ៖ ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំនេះនឹងជួយវិស័យ SME ឱ្យកាន់តែមានភាពរឹងមាំ ឈានទៅប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងពិភពលោក

2024/03/24 10:18:47 am        362

ឯកឧត្ដមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ តាមរយៈទិវាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងឆ្នាំនេះនឹង ជួយដល់វិស័យ SME នៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ មានភាពធន់ និង​ល្អ​ប្រសើរនៅក្នុងការប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងពិភពលោក។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ឯកឧត្ដមបណ្ឌិត ហេង សុខគង់ មានប្រសាសន៍ថា ទិវាជា​តិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែមីនា នេះ ក្រោមប្រធានបទ «សហគ្រាសធនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្រ្ដ បច្ចេក​វិទ្យា និងនវានុវត្តន៍» (SMEs Go Science, Technology & Innovation)។

ឯកឧត្តមបន្តថា ក្រសួងរំពឹងថា «ទិវាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤» នេះ នឹងមានអ្នកចូលរួមប្រមាណ ២ លាននាក់ ខណៈ​ឆ្នាំ​នេះ​ក្រសួង​នឹង​រៀបចំ​ការ​តាំង​បង្ហាញ​ផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើនពីបណ្ដាដៃគូសហការជាតិ-អន្តរជាតិ ដែលមាន​អ្នក​វិទ្យា​សាស្ត្រ អ្នកស្រាវជ្រាវ អ្នកច្នៃប្រឌិត និងសហគ្រិនជាដើម។

បើតាមឯកឧត្ដមបណ្ឌិត ហេង សុខគង់ តាមរយៈទិវាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង​ឆ្នាំ​នេះនឹងជួយដល់វិស័យ SME នៅកម្ពុជាឱ្យកាន់តែមានភាពរឹងម៉ាំ មានភាពធន់ និងល្អ​ប្រសើរ​នៅ​ក្នុងការប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងពិភពលោក។ ឯកឧត្ដមបន្តថា បច្ចុប្បន្ន​វិស័យ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍​កំពុង​តែ​ដើរតួនាទី​សំខាន់​នៅ​ក្នុង​សករាជ​ឧស្សា​ហកម្ម​ជំនាន់ទី៤ ជាពិសេសការជួយជំរុញលើចង្វាក់ផលិតកម្មសហគ្រាសធនតូច និងមធ្យម ខណៈ​ប្រទេសកម្ពុជាបានធ្វើសមាហរណកម្មទាំងក្នុងតំបន់ និងពិភពលោក។

សូមជម្រាបថា ទិវាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និង​នវានុវត្តន៍​ឆ្នាំ​នេះ​ក៏​មាន​ការ​ដាក់​តាំង​ពិព័រណ៍​ផ្ដោត​សំខាន់ទៅលើគ្រឿងបង្គុំកម្មន្តសាល ដែលក្នុងនោះនឹងមានរោងចក្រ សហគ្រាស​ជា​ច្រើន​នឹង​មក​ដាក់តាំងបង្ហាញពីគ្រឿងបង្គុំ គ្រឿងចក្រ គ្រឿងម៉ាស៊ីន​ផ្សេង​ៗ​ដែល​ពួក​គេ​ផលិត​បាន​ផងដែរ​៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
2026/06/02 06:47:27 pm        1
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
2026/06/02 06:30:48 pm        1
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
2026/06/02 06:12:57 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ

2026/06/02 08:59:39 pm
​ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
2026/06/02 08:59:14 pm
​កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
2026/06/02 08:37:13 pm
​របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
2026/06/02 08:20:55 pm
​WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
2026/06/02 08:13:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 03:47:14 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 01:27:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am