ខ្មាន់កាំភ្លើង៤នាក់ បានដើរសសៀរឆ្ពោះទៅកន្លែងត្រួតពិនិត្យរកអាវុធជាតិផ្ទុះនៅឯសាលាក្រុងក្រូឃើស (Crocus City Hall) និងបានបាញ់ប្រហារជាមួយនឹងអាវុធស្វ័យប្រវត្ដិរបស់ពួកគេ ដែលបង្កឱ្យមានភាពរំជើបរំជួល និងការភ័យខ្លាចដល់ជនស៊ីវិលដែលកំពុងស្រែកឆោឡោនៅពេលដែល គ្រាប់ភ្លើងធ្លាក់យ៉ាងច្រើនកាលពីថ្ងៃសុក្រនោះ។
មនុស្ស១៤៣នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារដោយបង្ហូរឈាមខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងប្រទេសរុស្ស៊ីចាប់តាំងពីមានការឡោមព័ទ្ធសាលារៀនបេសឡាន(Beslan)ក្នុងឆ្នាំ២០០៤មក ។
សេវាសន្ដិសុខសហព័ន្ធឬ (FSB) បាននិយាយថា មនុស្ស១១នាក់ ក្នុងនោះរួមមាន អ្នកវាយប្រហារ៤នាក់ ដែលជាជនសង្ស័យ ត្រូវបានចាប់ខ្លួន ក្នុងតំបន់ព្រីយ៉ាន់ (Bryansk) ចម្ងាយប្រមាណជា៣៤០គីឡូម៉ែតភាគនិរតីក្រុងម៉ូស្គូ ខណ:ដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅព្រំដែន ទៅលើអ្វីដែលគេបានរំពឹងរត់គេចខ្លួនទៅប្រទេសអ៊ុយក្រែននោះ។ ចំណែកក្រុងគីវបានបដិសេធន៍ថាមិនមានការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការវាយប្រហារនោះទេ៕ អត្ថបទ៖ មករា

