ជនជាតិរុស្ស៊ីក្នុងប្រទេសទួគី បានដាក់ផ្កានៅខាងក្រៅស្ថានបេសកកម្មទូតរបស់ប្រទេសខ្លួនកាលពីថ្ងៃសៅរ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះពីការវាយប្រហារលើសាលប្រគំតន្ដ្រីមួយនៅជិតក្រុងម៉ូស្គូមួយថ្ងៃមុននេះ។
ក្នុងក្រុងអ៊ីស្ដង់ប៊ុល ជនជាតិរុស្ស៊ីជាច្រើននាក់ដែលមកលេង ឬរស់នៅក្នុងប្រទេសទួរគីបានឈប់នៅជិតស្ថានកុងស៊ុលនៅលើផ្លូវ អ៊ីស្ទីកឡាល់ (Istiklal) ជាទីកន្លែងទេសចរដ៏មានប្រជាប្រិយមួយ ដោយបានដាក់ផ្កា និងបួងសួងអោយជនរងគ្រោះ។

នាងអាណាស្ដាសៀ ហ្វេដូតូវ៉ាដែលមកពីក្រុងមូស្គូប៉ុន្ដែបានរស់នៅក្នុងប្រទេសទួគី បាននិយាយថា វាជាការព្រួយបារម្ភដែលគេគិតថា មនុស្សដែលអាចធ្វើការវាយប្រហារបែបនេះគឺកំពុងរស់នៅជាមួយអ្នកផ្សេងទៀតនៅលើផែនដី។
លោកស៊ើហ្គេ មីខៃឡូវ ជាអ្នក្រុងមូស្គូម្នាក់ទៀតដែល បានមករស់នៅក្នុងប្រទេសទួគី បាននិយាថា លោកមានអារម្មណ៍សោកស្ដាយចំពោះជនរងគ្រោះហើយបានបញ្ជាក់ថា លោកសង្ឃឹមថាអាជ្ញាធររុស្ស៊ីនឹងតាមប្រមាញ់រឿងនេះជានិច្ច។

ប្រធានាធិបតីទួរគីលោកថៃយីប អឺដូហ្កាន់ក៏បានផ្ញើសាររំលែកទុក្ខទៅរដ្ឋាភិបាលរុស្ស៊ីផងដែរ។
នៅក្នុងអំឡុងពេលជួបប្រជុំមួយក្នុងរដ្ឋធានីអាំងការ៉ាលោក បាននិយាយថា ទួរគីថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារភេរវកម្មដ៍គួអោយស្អប់ខ្ពើមនេះទៅលើជនស្លូតត្រង់៕ អត្ថបទ៖ មករា
