អ្នកនាំពាក្យទីភ្នាក់ងាចារកម្មយោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន មិនមានការពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃសុក្រ ក្នុងក្រុងមូស្គូទេ ដោយបានលើកឡើងពីមាគ៌ារបស់អ៊ុយក្រែនគ្មានអ្វីដូគ្នាទេ។
លោកអង់ដ្រេ យូសូវ (Andriy Yusov) ជានាយកចារកម្មរបស់ក្រសួងការពារជាតិបានប្រាប់អ្នកសារព័ត៌មាន Reutersថា តាមពិតទៅវាជាការភូតភរមួយទៀតចេញពីសេវាពិសេសរុស្ស៊ី ដែលភាគីអ៊ុយក្រែនគ្មានអ្វី ក្រៅពីប្រកាន់នូវសច្ច:ភាព ហើយមិនបានក្រោកឈរប្រឆាំងនឹងការរិះគន់ណាមួយឡើយ។
លោកបានបន្ថែមថា អ៊ុយក្រែនតាមពិតទៅ មិនមានការពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនោះទេ។ ពោលគឺអ៊ុយក្រែនកំពុងការពារអធិបតេយ្យភាពរបស់ខ្លួនពីអ្នកឈ្លានពានរុស្ស៊ី ដោយកំពុងរំដោះទឹកដីរបស់ខ្លួនមកវិញ ហើយកំពុងប្រយុទ្ធជាមួយនឹងកងទ័ពកាន់កាប់ទឹកដី និងគោលដៅយោធា មិនមែនជនស៊ីវិលឡើយ៕ អត្ថបទ៖ មករា

