កូឡុំប៊ី៖ អនុប្រធានាធិបតីកូឡុំប៊ីបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលកំពុងរៀបចំបេសកកម្មកុងស៊ុលមួយដែលនឹងទៅដល់ប្រទេសហៃទី ដើម្បីជួយដល់អតីតទាហានកូឡុំប៊ីដែលរងការចោទប្រកាន់ថា បានចូលរួមដោយផ្ទាល់ក្នុងការធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moïse។
លោកស្រី Marta LucíaRamírez និយាយថា បេសកកម្មនេះនឹងជួយនាំយកមកវិញសាកសពអ្នកដែលត្រូវបានសម្លាប់។ ជនសង្ស័យជាង ២០នាក់ត្រូវបានចោទប្រកាន់ថា បានចូលរួមដោយផ្ទាល់ក្នុងការសម្លាប់ប្រធានាធិបតី និងត្រូវបានចាប់ខ្លួនដែលភាគច្រើនជាអតីតទាហានកូឡុំប៊ី។ យ៉ាងហោចណាស់ជនសង្ស័យ ៣នាក់ផ្សេងទៀតត្រូវបានសម្លាប់ ហើយនគរបាលបាននិយាយថា ពួកគេកំពុងស្វែងរកមនុស្ស ៧នាក់ផ្សេងទៀត។ រដ្ឋាភិបាលកូឡុំប៊ីបាននិយាយថា មានតែទាហានកូឡុំប៊ីមួយក្រុមតូចប៉ុណ្ណោះ ដែលដឹងពីស្ថានភាពពិតនៃប្រតិបត្តិការ ហើយទាហានផ្សេងទៀតត្រូវបានគេបោកប្រាស់ក្នុងសកម្មភាព។
លោកស្រី Ramirez បាននិយាយថា មនុស្សភាគច្រើនដែលបានទៅដល់ប្រទេសហៃទី បានទៅបំពេញបេសកកម្មផ្សេងទៀតដែលត្រូវបានសន្និដ្ឋានថា គាំទ្រដល់កងសន្តិសុខហៃទី ដែលពួកគេត្រូវបានគេបោកប្រាស់៕
អត្ថបទ៖ ប៊ុនថន