អ្នកពាក់ព័ន្ធរៀបចំទិវាប្រទេសនិយាយភាសាបារាំង ដើម្បីបង្ហាញ​ពី​សាមគ្គីភាព និ​ង​សេចក្តី​ស្រឡាញ់

2024/03/24 08:17:23 pm        126

ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍សៀមរាប សហការ​ជាមួយ សភាពាណិជ្ជកម្មបារាំង សភាពាណិជ្ជកម្មអ៊ឺរ៉ុប និងសម្ព័ន្ធ​ភាព​បារាំង​ខេត្ត​សៀមរាប​រួម​ជាមួយ​វិស័យ​ពាក់ព័ន្ធ​មួយចំនួនទៀត បានប្រារព្ធបើក​ព្រឹត្តិការណ៍​អបអរ​សាទរ​ទិវា​បុណ្យ​ប្រទេស​និយាយ​ភាសា​បារាំង។ ពិធីនេះ ធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប កាលពី​រសៀល​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ។

លោក យុន លីនណេ អភិបាលរងខេត្តខេត្តសៀមរាប មានប្រសាសន៍ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០២៤ រដ្ឋបាលខេត្តសៀមរាបបានចងមេត្រីភាព សហប្រតិបត្តិការជាមួយខេត្ត-ក្រុង​ចំនួន​ពីរ​នៃសាធារណៈរដ្ឋបារាំងគឺក្រុង Fontainebleau និងខេត្ត អូឌឺសែន ហើយសម្ព័ន្ធ មេត្រី​ភាព​នេះ​ ខេត្តសៀមរាបទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ទាក់ទងទៅនឹងវិស័យវប្បធម៌ កសិកម្ម អប់រំ សុខាភិបាលនិងពាណិជ្ជកម្ម។ លោកបន្តថា ការ​កសាង​ទំនាក់​ទំនង និង​សហ​ប្រតិបត្តិការ​នេះ ពិតជាបានរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍប្រទេស។ ការប្រារព្ធវិធីនេះ នឹង​កំណត់​យក​ក្នុងខែមីនាជារៀងរាល់ឆ្នាំ ព្រោះ ប្រទេសកម្ពុជា​ជា​ប្រទេស​ស្ថាបនិក​មួយ​នៃ​ប្រទេស​ដែល​និយាយ​ភាសា​បារាំង។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍​នានា​ដែល​ជា​កត្តាដ៏សំខាន់ក្នុងការទាក់ទាញទេសចរនិងវិនិយោគិន។ឯកឧត្តមបន្ដថា៖ រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃនិងស្វាហាប់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី វិស័យទេសចរណ៍​នៅ​តែជា​​វិស័យ​អាទិភា​ពមួយ​ដែល​បាន​កំណត់​ច្បាស់​ក្នុង​បញ្ច​កោណទី២ស្តីពីការធ្វើពិពធកម្មសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយ​បង្កើននូវប្រភេទសេវាកម្ម ផលិតផល​ទេសចរណ៍ និង​ព្រឹត្តិការណ៍​ទេសចរណ៍​សម្បូរបែប​នានា​សំដៅ​ការទាក់ទាញនិងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់​តែ​មាន​ចំនួនកើន​ឡើង​បន្ថែម​ទៀត ដែលធានាបាន​នូវ​ការ​បង្កើត​ឱកាស​ការងារ និ​ង​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ ជំរុញការនាំចេញនៅនឹងកន្លែង ដែលចូលរួមដល់កំណើនសេដ្ឋកិច្ច និង​បង្កើន​ចំណូល​ជាតិ ជាពិសេសចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារ​បរិស្ថាន​ធន​ធាន​ធម្មជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់​ការ​សម្រេច​បានគោល​ដៅ​នៃ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ព្រឹត្តិការណ៍អបអរសាទរទិវាសហគមន៍និយាយភាសាបារាំង មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និ​ង​២៤​ខែ​មីនាឆ្នាំ២០២៤ មានការតាំងពិព័រ័ណ៍ និងលក់ចំណីអាហារ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ របស់​អាជីវករជាតិ និង​អន្តរជាតិ​ជា​ពិសេស​អាជីករ​នៃប្រទេស​និយា​យ​ភាសា​បារាំង​ដែល​បាន​ប្រកប​អាជីវ​កម្ម​ជា​អចិន្ត្រៃយ៍ក្នុងក្រុងសៀមរាប។ ជាមួយគ្នានេះ ទិវានេះ បង្ហាញពីសាមគ្គីភាព និង​សេចក្តី​ស្រឡាញ់​របស់ពួកគេចំពោះភាសាបារាំងនិងភាពចម្រុះនៃវប្បធម៌ និងការស្រឡាញ់​ភាសា​បារាំ​ងស្រ​ប​ទៅ​នឹង​យុទ្ធនាការ​ទស្សនា​ខេត្ត​សៀមរាប​ឆ្នាំ​២០២៤ ដើម្បី​ផ្សព្វ​ផ្សាយ​ទេសចរណ៍ និង​អបអរ​សាទរភាពជាដៃគូរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋបារាំង ហើយភាពជា​ដៃគូ​នេះបាន​កសាង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ និង​សាមគ្គី​ភាព​ជា​កត្តា​មួយ​ដ៏សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិឱ្យកាន់តែរីចម្រើន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm