ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ២៣ មីនា ជុំវិញមន្ទីរពេទ្យដ៏ធំនៅក្នុងតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលនិយាយថា រហូតមកដល់ពេលនេះបានសម្លាប់ខ្មាន់កាំភ្លើងជាង ១៧០ នាក់ក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំ ដែលក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា បានបណ្តាលឱ្យអ្នកជំងឺ ៥ នាក់ស្លាប់ផងដែរ។

ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននិយាយថា អ្នកប្រយុទ្ធរបស់ពួកគេបានចូលរួមនៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលនៅខាងក្រៅ និងជុំវិញមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា ទោះបីក្រុមហាម៉ាស បដិសេធវត្តមានណាមួយនៅក្នុងមន្ទីរពេទ្យនោះក៏ដោយ។
កងទ័ពអ៊ីស្រាអែលបានវាយលុក មន្ទីរពេទ្យ Al Shifa កាលពីព្រឹកព្រលឹមថ្ងៃចន្ទ ហើយបាននិងកំពុងវាយលុកតាមបរិវេណធំ ដែលយោធានិយាយថា ត្រូវបានភ្ជាប់ទៅបណ្តាញផ្លូវរូងក្រោមដីដែលប្រើជាមូលដ្ឋានសម្រាប់ក្រុមហាម៉ាស និងយុទ្ធជនប៉ាឡេស្ទីនផ្សេងទៀត។

ក្រសួងសុខាភិបាល ហ្កាហ្សា បាននិយាយថា ជនជាតិប៉ាឡេស្ទីនដែលរងរបួសចំនួនប្រាំនាក់ ត្រូវបានឡោមព័ទ្ធ នៅខាងក្នុងមន្ទីរពេទ្យ Al Shifa បានស្លាប់ដោយសារគ្មានការមើលថែឲ្យបានត្រឹមត្រូវ គ្មានទឹក និងអាហាររយៈពេល៦ ថ្ងៃមកហើយ ចំណែកស្ថានភាពរបស់អ្នករបួសផ្សេងទៀត គឺកាន់តែយ៉ាប់យ៉ឺនខ្លាំង៕
