ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សាបានកើនឡើងដល់ ៣២.២២៦នាក់

2024/03/24 09:52:13 pm        174

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋ​ប៉ាឡេស្ទីនពី​ការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២.២២៦ នាក់ និង ៧៤.៤១២ នាក់ផ្សេងទៀតបានរងរបួស។

ក្រសួងខាងលើនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល​បាន​សម្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន ៧២នាក់ និងបណ្ដាលឲ្យ១១៤នាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេល ២៤​ម៉ោង​កន្ល​ងមកនេះ។

ទន្ទឹមនឹងនេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាន​និយាយ​ថា កងទ័ពអ៊ីស្រាអែល បានគម្រាមបំផ្ទុះគ្រាប់បែក និងបំផ្លាញអគារមន្ទីរពេទ្យ Al-Shifa ក្នុង​ទីក្រុងហ្កាហ្សា។

ការិយាល័យខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើង​បាន​ទទួល​ដំណឹង​ពី​ខាង​ក្នុង​អគារមន្ទីរពេទ្យ Al-Shifa ដែលបង្ហាញថា កងទ័ពអ៊ីស្រាអែល បានគំរាម​កំហែង​បុគ្គលិក​ពេទ្យ និងជនភៀសខ្លួននៅខាងក្នុងអគារថា ខ្លួននឹងបផ្ទុះគ្រាប់បែកកម្ទេចមន្ទីរពេទ្យនោះ បើ​បុគ្គលិក និងពលរដ្ឋមិនព្រមចាកចេញពីទីនោះ ឬនឹងត្រូវរងការធ្វើបាប និងការប្រហារជីវិត។

កង​ទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួន និង​សេវា​សន្តិសុខ Shin Bet បានបន្តប្រយុទ្ធគ្នានៅក្នុងតំបន់មន្ទីរពេទ្យ Al-Shifa ដោយបញ្ជាក់ថាមនុស្ស ១៧០នាក់​ត្រូវបានសម្លាប់នៅក្នុងតំបន់នោះ និងជាង៨០០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        107
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        145
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm