ព្រះពុទ្ធបដិមារអង្គធំ នៅពោធិ៍សាត់ ដែលការរិះគន់ព្រោះខុសរចនាបទត្រូវ​បានស្ថាបនាជួសជុលកែលម្អររួចរាល់ហើយ

2024/03/24 10:10:21 pm        515

ព្រះពុទ្ធបដិមារអង្គធំ មានទំហំធំជាងគេបង្អស់ក្នុងខេត្តពោធិ៍សាត់ មានទំរង់ជាព្រះពុទ្ធផ្ចាញ់មារ កម្ពស់សរុប២៩ម៉ែត្រ ស្ថិតក្នុងវត្តវាល ក្រុងពោធិ៍សាត់ ដែលកន្លងមកមានផ្ទុះការរិះគន់ និង​ជជែក​វែក​ញែក​ជាច្រើន ដោយសារមានរូបរាងខុសខ្នាត និងពុំសូវស្អាត សមរម្យនោះ ត្រូវបាន​ស្ថាបនា​ជួស​ជុល​កែលម្អឡើងវិញរួចរាលហើយប្រកបដោយរចនាបទយ៉ាងរស់រវើក ស្រប​តាម​ប្រពៃណី​នៃ​ព្រះពុទ្ធ​សាសនាគួរជាទីជ្រះថ្លា។

បន្ទាប់ពីការស្ថាបនាជួសជុលកែលម្អរួចរាល់ ព្រះពុទ្ធបដិមារអង្គធំនេះ រួម​និង​ចូឡាមុនី​ចេតិយដ៍​ស្កឹមស្កៃ​សម្រាប់​តម្កល់ព្រះបរមសារីរឹកធាតុ និងសមិទ្ធផលថ្មីៗជាច្រើនទៀតក្នុងវត្តវាល ត្រូវ​បាន​ធ្វើ​ពិធី​បុណ្យពុទ្ធាភិសេក និងបុណ្យឆ្លង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រយៈពេល២យប់២ថ្ងៃ ក្រោម​អធិបតីភាព ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការកងទ័ពជើងទឹក និងលោកជំទាវ កាន់ ចន្ទ្រា, ឯកឧត្តម ខូយ រីដា អភិបាល​នៃ​គណៈ​អ​ភិបាលខេត្តពោធិ៍សាត់ ។ ក្នុងពិធីបុណ្យនេះ ក៏មានការនិមន្តព្រះធម្មកធិក សម្ដែង​ព្រះធម៌​ទេសនា​គ្រែពីរ ដោយព្រះគ្រូបុណ្ណលក្ខណ៍ ម៉ម សុភក្ដី ព្រះរាជាគណៈ​ថ្នាក់​កិត្តិយស​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងព្រះគ្រូ​បញ្ញា​រក្ខិតមង្គល ស្វាយ វ៉ើន ព្រះសមុហ៍គណខេត្តពោធិ៍សាត់ផងដែរ ។

លោក អែម សុធា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តពោធិ៍សាត់ បានឲ្យដឹងពីប្រវត្តិ​នៃកា​រ​កសាង​ ព្រះពុទ្ធបដិមារអង្គធំនៅវត្តវាលនេះ គឺផ្តើមកសាងតាំងពីឆ្នាំ២០០៩ ដោយសារ​កម្លាំង​សាមគ្គី ​និងចិត្តជ្រះថ្លារបស់ព្រសង្ឍ និងពុទ្ធបរិស័ទ្ធការសាងសង់ដោយក្រុមជាងក្នុងវត្តផ្ទាល់ មិន​ជួល​ជាង​មកពីខាងក្រៅនោះទេ ហើយធ្វើការកសាងបន្តិចម្តងៗ រហូតដល់ឆ្នាំ២០១២ទើបរួចរាល ដោយ​មាន​កម្ពស់​សរុប២៩ម៉ែត្រ និងភ្នែនប្រវែង២១ម៉ែត្រ ចំណាយថវិកា​អស់​ប្រមាណ​៧​ម៉ឺន​ដុល្លារ ​ក្នុងកំឡុងពេលសាងសងនោះ ពុំទាន់មាន​ច្បាប់​តម្រូវ​អោយមា​ន​ការ​ស្នើ​សុំ​មុន​ពេល​សាង​សង់ សំណង់ធំៗតាមវត្តអារាមនោះទេ ។ ហើយរហូតដល់ឆ្នាំ២០២៣ ទើបផ្ទុះការរិះគន់ និង​ជជែក​វែក​ញែកជាច្រើន លើបណ្តាញសង្គម អំពីព្រះពុទ្ធបដិមារអង្គធំនេះ ដែលមាន​ទម្រង់​មិន​សូវ​ស្អាត ។ បន្ទាប់ពីមានការរិះគន់ដូចនេះ ក្រសួងធម្មការនិងសាសនា សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បានរៀបចំគណៈកម្មការសម្រាប់ដោះស្រាយបញ្ហានេះដោយមាន មន្ទីរ​ធម្មការ និង​សាសនា រួមនិងមន្ទីរវប្បធម៌ជាអ្នកទទួលបន្ទុប ដោយសម្រេចថាធ្វើការជួសជុលកែលម្អឡើងវិញ ចាប់​តាំងពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ចំពោះការជួសជុលកែលម្អរគឺ មានច្រើនចំណុច និង​ត្រូវ​ការ​ពេលវេលាច្រើន ដោយក្រុមជាងជំនាញ់មកពីខេត្តកំពង់ឆ្នាំង ។ លោក អែម សុធា បានបន្ត​ឲ្យ​ដឹង​ថា ចាប់ពីឆ្នាំ២០១៤ ក្រសួងធម្មការនិងសាសនា រួមនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន​ដាក់​ចេញ​នូវច្បាប់អន្តរក្រសួង ដោយតម្រូវ​ឲ្យ​គ្រប់​វត្ត​អារាម​ទាំង​អស់​ពេល​ត្រូវ​កសាង​សំណង់​ធំ​ៗ​អ្វីមួយ ត្រូវស្នើរឆ្លងនិងសុំច្បាប់អនុញ្ញាតពីក្រសួងទាំងពីរជាមុនសិន បើត្រូវតាមរចនាបទ ខ្នាត​និង​ទំរង់​ដើមទើប អាចសាង​សង់​បាន៕អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm