ព្យុះដ៏ខ្លាំងក្លានៅតាមតំបន់ឆ្នេរ បានធ្វើឱ្យមានទឹកជន់លិច ក្នុងអំឡុងពាក់កណ្ដាលចុងសប្តាហ៍ ដោយមាននឹងភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំងពាសពេញច្រករបៀងអរន្តរដ្ឋ ៩៥ (Interstate 95) ភាគភាគឦសាន ខណៈព្រិលធ្លាក់ខ្លាំងនៅរដ្ឋ New England ។
ភ្លៀងបានចាប់ផ្តើមធ្លាក់ពាសពេញតំបន់មាត់សមុទ្រកាលពីព្រឹកថ្ងៃសៅរ៍ ហើយបានបង្កើនកម្រិតកាន់តែខ្លាំងរហូតដល់ពេលរសៀល និងពេលល្ងាច ខណៈចំណុចកណ្ដាលរបស់ព្យុះនេះបានបោកបក់ចេញពីទីក្រុងញូវយ៉ក និងទីក្រុង បូស្តុន។

ព្រិលធ្លាក់កម្រាស់ ២ហ្វីត បានគ្រប់ដណ្ដប់នៅរដ្ឋ New England ។
យោងតាមទិន្នន័យពី PowerOutage.us បានឱ្យដឹងថា ការរួមបញ្ចូលគ្នានៃកម្លាំងខ្យល់បក់ខ្លាំង និងទឹកភ្លៀង បានបង្កឱ្យមានការដាច់ចរន្តអគ្គិសនីដល់លំនៅឋានប្រជាពលរដ្ឋយ៉ាងហោចណាស់ ២សែនខ្នង។
ការកើនឡើងយ៉ាងខ្លាំងនៃការដាច់ចរន្តអគ្គិសនី គឺស្ថិតនៅក្នុងទីក្រុងញូវយ៉ក និងរដ្ឋម៉េន(Maine) ដែលតំបន់ទាំងពីរនេះ បានមើលឃើញខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង៕
