អាល្លឺម៉ង់៖ ប្រជាជននៅក្នុងភូមិ Arloff ប្រទេសអាល្លឺម៉ង់បានបន្តវាយតម្លៃការខូចខាតកាលពីថ្ងៃសុក្រ ដែលបណ្ដាលមកពីទឹកជំនន់ដ៏អាក្រក់ ខណៈប្រទេសនៅអឺរ៉ុបភាគខាងលិចត្រូវបានបំផ្លាញដោយភ្លៀងធ្លាក់ខ្លាំង។

ដោយសារអាកាសធាតុមិនអំណោយផលរយៈពេលជាច្រើនថ្ងៃ ទឹកជំនន់បានធ្វើឱ្យជនជាតិអាល្លឺម៉ង់រាប់ពាន់នាក់គ្មានផ្ទះសម្បែងរស់នៅ បន្ទាប់ពីលំនៅដ្ឋានរបស់ពួកគេត្រូវបានបំផ្លាញ ឬត្រូវបានគេចាត់ទុកថាមានហានិភ័យ ហើយក្រុមមន្ត្រីបានព្រួយបារម្ភអំពីផលប៉ះពាល់ខាងសេដ្ឋកិច្ច។ ទឹកជំនន់មានស្ថានភាពអាក្រក់បំផុតនៅក្នុងទ្វីបក្នុងឆ្នាំនេះ ដែលមានចំនួនអ្នកស្លាប់បានកើនលើស ១២៥នាក់ ហើយការស្វែងរកនៅតែបន្តសម្រាប់មនុស្សរាប់រយនាក់នៅតែបាត់ខ្លួន។ នៅទីកន្លែងផ្សេងទៀតនៅអឺរ៉ុប ទំនប់ទឹកនៅតាមដងទន្លេបានពេញហៀរមានហានិភ័យនៃការបាក់ ហើយក្រុមអាជ្ញាធរបានបង្កើនការពង្រឹងរបាំងការពារទឹកជំនន់៕
អត្ថបទ៖ ប៊ុនថន