សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្យចំនួន២បន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយបរិយាយថាមានការបាញ់ផ្លោង និងការបាញ់ប្រហារដ៏ខ្លាំងក្លា។

រយៈពេលជាច្រើនខែនៃជម្លោះនេះ ការប្រយុទ្ធគ្នា នៅតែមានសភាពខ្លាំងក្លានៅឡើយទូទាំងតំបន់ហ្កាហ្សា ទោះបីមានសម្ពាធពីអន្តរជាតិលើអ៊ីស្រាអែល និងកិច្ចខិតខំប្រឹងប្រែងឲ្យមានបទឈប់បាញ់ និងការដោះដូរចំណាត់ថ្នូរក៏ដោយ។

ប្រភពខាងលើបាននិយាយកាលពីថ្ងៃអាទិត្យថា មន្ទីរពេទ្យ Al-Amal និងមន្ទីរពេទ្យ Nasser ក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង ត្រូវបានកងកម្លាំងអ៊ីស្រាអែលឡោមព័ទ្ធ។
ទូរទស្សន៍ CNN បានជួបក្រុមអាជ្ញាធរមន្ទីរពេទ្យដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀត និងបានសុំការអត្ថាធិប្បាយពីកងកម្លាំងការពារជាតិអ៊ីស្រាអែល ។ មន្ទីរពេទ្យទាំង២ ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែលក្នុងសង្គ្រាមដែលបានអូសបន្លាយរហូតមកដល់ពេលនេះ។
យោធាអ៊ីស្រាអែល នៅតែកំពុងគ្រប់គ្រងមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេបំផុតនៅហ្កាហ្សា បន្ទាប់ពីបានវាយឆ្មក់កាលពីសប្ដាហ៍មុន។
កងកម្លាំង IDF របស់អ៊ីស្រាអែល ក៏បានប្រកាសផងដែរថា ទាហានរបស់ខ្លួនម្នាក់បានស្លាប់ក្នុងកាប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាភាគខាងជើង ដែលនាំឲ្យចំនួនអ្នកស្លាប់ក្នុងចំណោមកងទ័ព ចាប់តាំងពីចាប់ផ្ដើមប្រតិបត្តិការ បានកើនឡើងដល់ ២៥២នាក់៕