ក្រុមហាម៉ាស អាចដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចំនួន ៤០នាក់ ជាថ្នូរនឹងការដោះលែង អ្នកទោសប៉ាឡេស្ទីនរហូតដល់ ៨០០នាក់ នេះបើយោងតាមសេចក្តីរាយការណ៍កាលពីយប់ថ្ងៃអាទិត្យ។

ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បាននិយាយថា អ្នកទោសដែលត្រូវបានដោះលែងអាចរាប់បញ្ចូលមនុស្សរាប់រយនាក់ដែលជាប់ពន្ធនាគារអស់មួយជីវិតជុំវិញការវាយប្រហារភេរវ កម្ម។
សារព័ត៌មាន Jerusalem Post ក្រុមអ្នកចរចាអ៊ីស្រាអែលនៅប្រទេសកាតា បានចុះហត្ថលេខាលើការសម្របសម្រួលរបស់អាមេរិកដែលបញ្ជាក់ពីចំនួនប្រជាជនប៉ាឡេស្ទីន ដែលនឹងត្រូវបានដោះលែងជាថ្នូរនឹងអ៊ីស្រាអែលម្នាក់ៗ។

សារព័ត៌មានលីបង់ Al Akhbar បានរាយការណ៍ថា សំណើពីដំបូង ដែលដាក់ដោយក្រុមហាម៉ាសទៅកាន់អ្នកសម្រុះសម្រួល បានស្នើឲ្យមានបទឈប់បាញ់ដំបូងរយៈពេល ៤២ថ្ងៃ ហើយបន្ទាប់មក គឺបទឈប់បាញ់អចិន្ត្រៃយ៍។
សារព័ត៌មាននេះ ក៏បានរាយការណ៍ផងដែរថា ក្រុមហាម៉ាស បានស្នើឲ្យដោះលែងប៉ាឡេស្ទីនចំនួន ៥០ នាក់សម្រាប់ចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ៗ។
ពីដំបូង អ៊ីស្រាអែលបានពណ៌នា ការទាមទាររបស់ក្រុមហាម៉ាសថា ជារឿងមិនសមហេតុផល។