និស្សិតមកពីទីក្រុង វ្លាឌីកាវកាស(Vladikavkaz) ប្រទេសរុស្ស៊ី បានមកប្រមូលផ្តុំគ្នានៅបរិវេណសាកលវិទ្យាល័យរបស់ពួកគេកាលពីថ្ងៃអាទិត្យ ដើម្បីអុជទៀនគោរព្ធវិញ្ញាក្ខន្ធជនរងគ្រោះក្នុងការបាញ់ប្រហារនៅទីក្រុងមូស្គូ។

លោក អាឡិចសានឌ័រ ហ្សាសុកខូវ(Alexander Dzasokhov) និស្សិតនៅសាកលវិទ្យាល័យ North Ossetian State បាននិយាយនៅក្នុងព្រឹត្តិការណ៍កាន់ទុក្ខដែលរៀបចំនៅបរិវេណសាកលវិទ្យាថា ការវាយប្រហារភេរវកម្ម នៅក្នុងពិភពលោកដ៏ទំនើប គឺជាការគំរាមកំហែង លេខមួយ។

លោក Dzasokhov និយាយថា ជាមួយនឹងព្រឹត្តិការណ៍នេះ យើងសូមរំលឹកដល់ប្រជាជនថា ភាពភ័យខ្លាចនៅតែមាន ហើយយើងត្រូវជំរុញទឹកចិត្តប្រជាជនឱ្យប្រយុទ្ធជាមួយភាពភ័យខ្លាចនេះ។
នាង Alyona Agaeva និយាយថា នាងរស់នៅក្នុងសង្កាត់នេះ ប៉ុន្តែអរគុណព្រះ ដែលនាងពុំមានរឿងអ្វីកើតឡើង។ នៅថ្ងៃនោះ នាងពិតជាមានគម្រោងទៅកាន់សាលប្រគុំតន្ត្រី ហើយនាងពិតជាត្រេកអរណាស់ដែលបានស្នាក់នៅផ្ទះនៅថ្ងៃនោះ។
រុស្សី បានបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្ដាលដងកាលពីថ្ងៃអាទិត្យ សម្រាប់ការកាន់ទុក្ខមួយថ្ងៃ បន្ទាប់ពីមនុស្ស១៣៧នាក់ បានស្លាប់នៅក្នុងការប្រគុំតន្ត្រីរ៉ុកមួយនៅខាងក្រៅទីក្រុងមូស្គូ ក្នុងការវាយប្រហារដ៏ឃោឃៅបំផុតក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថ្ងៃកាន់ទុក្ខរបស់ប្រទេស បន្ទាប់ពីបានសន្យាថានឹងតាមស៊ើបអង្កេត និងដាក់ទណ្ឌកម្មអ្នកទាំងឡាយដែលនៅពីក្រោយការវាយប្រហារ ដែលបានបណ្តាលឲ្យមនុស្ស ១៣៧នាក់ស្លាប់ក្នុងនោះមានកុមារ៣នាក់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។